អ្នកណាថានៅផ្ទះចុងសប្ដាហ៍គួរឲ្យធុញទ្រាន់នោះ?
- 2017-07-01 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ្នកណាថានៅផ្ទះចុងសប្ដាហ៍គួរឲ្យធុញទ្រាន់នោះ?
ចន្លោះមិនឃើញ
ជាធម្មតា ឲ្យតែនៅក្នុងថ្ងៃដែលកំពុងធ្វើការងារ ឬពេលកំពុងតែនៅក្នុងសាលារៀន ចេះតែមានអារម្មណ៍ថាចង់នៅផ្ទះគេងឲ្យបានច្រើនឬ ធ្វើនេះធ្វើនោះ ប៉ុន្តែឲ្យតែដល់ថ្ងៃចុងសប្ដាហ៍បានសម្រាកនៅផ្ទះតែអ្នកបែបជាមានអារម្មណ៍ថាអផ្សុកទៅ អញ្ចឹងមែនអត់? ហើយបើដើរទៅត្រូវចំណាយលុយច្រើនទៀត អញ្ចឹងគួរធ្វើម៉េចទៅដើម្បីឲ្យសម្រាកនៅផ្ទះចុងសប្ដាហ៍មិនមានភាពអផ្សុកនោះ!!!
តោះ ! មកជាមួយសប្បាយដើរនឹងបង្ហាញអ្នកថាតើគួរធ្វើអ្វីខ្លះនៅផ្ទះចុងសប្ដាហ៍រីករាយហើយមានប្រយោជន៍ដល់ខ្លួនទៀត!!!
ហាត់ប្រាណនៅព្រឹក
យើងគួរតែចំណាយពេលព្រឹកចុងសប្ដាហ៍នេះហើយដើម្បីធ្វើលំហាត់ប្រាណខ្លះព្រោះជាធម្មតាអ្នកដែលមានការរវល់ច្រើនគឺមិនមានពេលគ្រប់គ្រាន់សម្រាប់ថែទាំសុខភាពនោះទេ។
ធ្វើការងារផ្ទះ
បើនិយាយរឿងការងារផ្ទះអ៊ីចឹងអ្នកនឹងខ្ជិលមែនទេ ប៉ុន្តែបើអ្នកយកពេលសម្រាកនេះមក រៀបចំផ្ទះឬក៏បន្ទប់គេងរបស់អ្នក ឲ្យបានស្អាតមិនល្អមែនទេ គ្រាន់តែបោសជូតសម្អាត មានទៅហត់ប៉ុន្មាន វាល្អជាងអ្នកយកពេលទាំងនោះទៅដើរឥតប្រយោជន៍។
ធ្វើអាហារដែលអ្នកចង់ញ៉ាំ
ជៀសជាងអ្នកចំណាយច្រើនទៅទិញរបស់ញ៉ាំនៅខាងក្រៅ ហើយអាចញ៉ាំ ម្ហូបដែលយើងចង់ញ៉ាំបានទៀត។
សម្រាកអានសៀវភៅ
ពេលថ្ងៃរសៀលជាពេលល្អសម្រាប់សម្រាកអានសៀវភៅណាដែលចូលចិត្ត ហើយមានតន្ត្រីកំដរទៀតនោះរឹតតែពិសេសមែនអត់ ថាមិនត្រូវអ្នកអាចនឹងគេងលក់ទៀតផង។
មើលទូរទស្សន៍
ឥលូវនឹងគេនិយមតែលេងអ៊ីនធឺណិត មើលហ្វេសបុកម្នាក់ឯងអីហ្នឹង។ ដូចនេះពេលល្ងាចអញ្ចឹងអ្នកគួរតែមានពេលអង្គុយ ជជែកគ្នាលេងមើលទូរទស្សន៍ជាមួយគ្រួសារប៉ា ម៉ាក់ខ្លះក៏ល្អដែរ។
គិតៗទៅពេលវេលាមួយថ្ងៃនៃចុងសប្ដាហ៍គឺពិតជាលឿនណាស់ អញ្ចឹងហើយអ្នកគួរយកពេលសម្រាកទាំងនោះធ្វើអ្វីឲ្យមានប្រយោជន៍សម្រាប់ខ្លួនឯងដូចនេះ។
អត្ថបទ៖ chanvutha yin