របៀបឆុងតែបៃតងស្រួលសឹងអី! ធ្វើញ៉ាំខ្លួនឯងក៏ឆ្ងាញ់ដែរ
- 2017-06-30 04:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
របៀបឆុងតែបៃតងស្រួលសឹងអី! ធ្វើញ៉ាំខ្លួនឯងក៏ឆ្ងាញ់ដែរ
ចន្លោះមិនឃើញ
តែបៃតងទឹកដោះគោដែលអ្នកតែងតែទិញញ៉ាំរាល់ថ្ងៃ ត្រូវចំណាយក្នុងមួយកែវពី២០០០រៀល ទៅ៣០០០រៀល។ បើអញ្ចឹង ម៉េចក៏មិនសាកធ្វើតែបៃតងញ៉ាំដោយខ្លួនឯងសាកមើលទៅ? មានអីទៅពិបាក គ្រាន់តែធ្វើតែបៃតងមួយកែវញ៉ាំខ្លួនឯងរាល់ថ្ងៃនោះ។ ថ្ងៃនេះ សប្បាយដើរ នឹងប្រាប់ពីរបៀបឆុងងាយដល់អ្នកទាំងអស់គ្នា៖
គ្រឿងផ្សំមាន៖ តែបៃតង ទឹកក្ដៅដាំពុះ ទឹកដោះគោខាប់ ទឹកដោះគោស្រស់ ទឹកកក
របៀបធ្វើ៖ ឆុងតែបៃតងជាមួយទឹកដែលដាំពុះ រួចទុកវាឲ្យចេញជាតិតែ និងឲ្យវាត្រជាក់បន្តិច ។
បន្ទាប់មកយកដាក់ទឹកដោះគោខាប់ទៅតាមចំណង់ចំណូលចិត្ត (ដាក់អំបិលបន្តិចដើម្បីឲ្យមានជាតិផ្អែមឆ្ងាញ់) ហើយចាក់ទឹកតែបៃតងទៅក្នុងកែវនោះ រួចកូរឲ្យសព្វ។
ចុងក្រោយចាក់ទឹកតែនោះទៅក្នុងកែវដែលមានទឹកកក ហើយបន្ថែមនូវទឹកដោះគោស្រស់នោះជាការស្រេច។ ជាមួយនឹងអាកាសធាតុក្ដៅបែបនេះ បានញ៉ាំតែបៃតងទឹកដោះគោទឹកកកទៀត ពិតជាឆ្ងាញ់ជាប់ចិត្តមិនខាន។
អត្ថបទ៖ chanvutha yin