អាហារណាទៅដែលសំបូរនូវប្រូតេអ៊ីនច្រេីននេាះ?
- 2017-07-05 09:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាហារណាទៅដែលសំបូរនូវប្រូតេអ៊ីនច្រេីននេាះ?
ចន្លោះមិនឃើញ
ពេលទៅហាត់ប្រាណ គេភាគច្រេីននឹងនិយាយថាខំញាំុម្ហូបណាដែលមានប្រូតេអ៊ីនច្រេីនទៅវា នឹងជួយ អេាយឡេីងសាច់ដំុ ហេីយបន្ថយជាតិខ្លាញ់។ ប៉ុន្តែអាហារណាទៅដែលសំបូរនូវប្រូតេអ៊ីនប្រូតេអ៊ីនច្រេីននេាះ? តេីទាល់តែបរិភេាគដូចជាសាច់គេា ត្រីសាម៉ុង និង ទឹកក្រលុកសំបូរផ្លែឈេីច្រេីន ទេីបមាន ប្រូតេអ៊ីនច្រេីនមែនទេ? ជាការពិតនេាះ អាហារណាក៏មានប្រូតេអ៊ីនដែរ តែអ្វីដែលសំខាន់នេាះ គឺបរិមាណប្រូតេអ៊ីនដែលអាហារនេាះផ្ទុក។ ថ្ងៃនេះ ពួកយេីងនឹងណែនាំនូវប្រភេទអាហារខ្លះដែលសម្បូរ ប្រូតេអ៊ីនច្រេីន អាចងាយរកទិញបាន ហេីយជាពិសេសនេាះគឺមាតំលៃថេាកសមរម្យទៀត។
១ ស៊ុត (ប្រូតេអ៊ីន៦ ក្រាម ក្នុងមួយគ្រាប់)
ស៊ុតជាប្រភេទអាហារសំបូរប្រូតេអ៊ីនច្រេីនជួយសាងសង់សាច់ដំុរាងកាយបានល្អ។ លេីសពីនេះទៀត វាធ្វេីអេាយយេីងឆ្អែតបានយូរ និង ផ្តល់នូវថាមពលច្រេីន រក្សាទម្ងន់បានថេរ ពីព្រេាះវាមិនធ្វេីអេាយ ជាតិស្ករឬអាំងស៊ុយលីន(Insulin) កេីនឡេីងក្នុងឈាមឡេីយ។ ចំពេាះចាស់ៗវិញ វាមានសារ:ប្រយេាជន៍ ការពារពីភាពខ្សេាយសាច់ដំុផងដែរ។
២ សាច់ទ្រូងមាន់ (ប្រូតេអ៊ីន២៤ក្រាមក្នុងសាច់៨៦ក្រាមគ្មានស្បែកនិងឆ្អឹង)
សាច់មាន់ផ្តល់នូវបរិមាណប្រូតេអ៊ីនច្រេីនជាងគេក្នុងចំណោមប្រភេទសាច់បក្សីស្រុកទាំងឡាយ។ បេីប្រៀបទៅនឹងសាច់គេាសុទ្ធដែលមានតម្លៃថ្លៃជាងនេាះ សាច់ទ្រូងមាន់នូវ តែផ្លល់នូវប្រូតេអ៊ីន ច្រេីនជាង។
៣ សណ្តែកដីនិងគ្រាប់រុក្ខជាតិជាច្រេីន (ប្រូតេអ៊ីន៦ក្រាមក្នុងសណ្តែកដី៥៧ក្រាម)
សណ្តែកដីក៏ដូចជា គ្រាប់ស្វាចន្ទី គ្រាប់អាល់ម៉ុង មានសំបូរប្រូតេអ៊ីន ជាតិសរសៃ និងខ្លាញ់អូមេហ្គា៣ (Omega 3 fatty acid)ដែលធ្វេីអេាយអ្នកមិនឆាប់ខ្លាន និង ឆ្អែកបានយូរ។
៤ ទឹកដេាះគេា (ប្រូតេអ៊ីន៨ក្រាមក្នុង១កែវ)
ប្រូតេអ៊ីនដែលមាននៅក្នុងទឹកដេាះគេាគឺមានគុណភាពខ្ពស់ដូចប្រូតេអ៊ីនមាននៅក្នុងស៊ុតអញ្ចឹង។ អ្នកអាចរកវាបានគ្រប់ទីកន្លែងហេីយមិនធ្វេីអេាយអ្នកលំបាកចំអិនទៀត។ គ្រាន់តែបរិភេាគទឹកដេាះគេា តែមួយកែវ អ្នកអាចចេញទៅធ្វេីការដឹងថាមានជីវជាតិចិញ្ចឹមគ្រប់គ្រាន់ក្នុងរាងកាយ។
៥ ទឹកសណ្តែក(ប្រូតេអ៊ីន៨ក្រាមក្នុង១កែវ)
ប្រសិនបេីអ្នកចង់តមសាច់ហេីយត្រូវការប្រូតេអ៊ីនច្រេីន ទឹកសណ្តែកគឺជាជំរេីសល្អបំផុត។ មិនត្រឹមតែទឹកសណ្តែកមានតម្លៃថេាកសមរម្យទេ អ្នកក៏មិនចាំបាច់ចំអិនវាដែរ។
អត្ថបទ៖ Kimteng Pech