ទីកន្លែងដែលអ្នកចូលចិត្តសត្វឆ្មាប្រាថ្នាចង់ទៅដល់!

  • 2017-07-06 08:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Tashirojimaជាកោះមួយដែលសំបូរសត្វឆ្មាច្រើនបំផុតក្នុងចំនោមកោះទាំង១១នៅជប៉ុន។ កោះនេះចែកជា២គឺ Oodomari និង Nitoda កោះនេះមានមនុស្សរស់នៅមិនដល់១០០អ្នកផង ដែលពួកគេធ្វើផ្នែកបដិសណ្ឋារកិច្ចនិងរបរនេសាទ។ ដោយសារតែចំនួនសត្វឆ្មាជាច្រើននៅទីនេះគេបានហោះកោះនេះថា«កោះឆ្មាម៉េវ» ហើយចំនួនឆ្មានៅទីនេះនៅតែបន្តកើនឡើងព្រោះប្រជាជននៅក្នុងតំបន់ជឿថា ឆ្មាជាសត្វនាំមកនូវសំណាងនិងមាសប្រាក់។ ចំនួនឆ្មាចេះតែកើនឡើង ហើយប្រជាជនចេះតែថយចុះរហូតដល់ចំនួនមនុស្សតិចជាងឆ្មាដល់ទៅ៦ដង។ ចំនួននេះមិនគិតបញ្ចូលពីការបាត់បង់ឆ្មាដោយពួកវារត់ឡើងវាលកោះ កាល ឆ្នាំ២០១១ដោយការរញ្ជួយដីនិងស៊ូណាមិផង វានៅតែមានចំនួនច្រើនដដែល។ នេះពិតជាបង្ហាញថាជំនឿដែលថាឆ្មាតារាសំណាងគេច្បាស់ណាស់។


ប្រភព៖ Mustdotravels ប្រែ​សម្រួល៖ chanvutha yin