ទេសភាពនៅសួនផ្កា Ashikaga ហាក់ដូចជាទេសភាពពណ៌នាក្នុងរឿងនិទាន

  • 2017-07-07 06:27:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលនៅក្មេង យើងម្នាក់ៗតែងតែអានសៀវភៅរឿងនិទានទេវកថា (Fairytales) ដែលពោរពេញដោយទេសភាព និងភាពស្រស់ស្អាតមិនគួរឲ្យជឿ ហើយតែងតែស្រមើស្រមៃចង់ទៅឃើញទីកន្លែងអច្ឆរិយទាំងអស់នោះ ឬរាប់អានជាមួយនឹងទេពធីតា ឬទេពអប្សរណាម្នាក់ក្នុងសួនច្បារឋានសួគ៌ណាមួយ។ បើយើងធ្វើដំណើរតាមរថភ្លើងរយៈពេលជាង១ម៉ោងពីទីក្រុងតូក្យួ ទៅកាន់ទីក្រុងតូជីគី (Tochigi) ថាមិនត្រូវទេ យើងអាចនឹងបានទៅលេងឋានសួគ៌លើផែនដីបានដែរ។

សួនផ្កា Ashikaga ត្រូវបានមនុស្សមួយចំនួនហៅថា ជាសួនផ្កាដែលស្អាតជាងគេនៅក្នុងពិភពលោក។ បន្ទាប់ពីឃើញនូវទិដ្ឋភាពនៃសួននេះហើយ វាពិតជាមិនគួរឲ្យឆ្ងល់ទេថាហេតុអ្វីពួកគេគិតបែបនេះ។ សួននេះមានទំហំជាង៩ហិចតា (២៣អា) ហើយមានបង្ហាញផ្កា Wisteria ជាង៣៥០ប្រភេទ រួមទាំងពូជផ្កាផ្សេងៗទៀតផង។

នៅក្នុងសួននេះ គេឃើញមានទស្សនីយភាពដែលគួរឲ្យគយគន់ជាច្រើនដូចជា សួនអណ្តែត និងរោង Wisteria។ ប៉ុន្តែអ្វីដែលជាទស្សនីយភាពសំខាន់ជាងគេនោះគឺ ផ្កា Wisteria អាយុ១៤០ឆ្នាំដែលត្រូវគេស្គាល់ថាចាស់ជាងគេនៅលើពិភពលោក ឈ្មោះថា The Great Miracle Wisteria ឬ Wisteria អភូតហេតុអស្ចារ្យ។

មិនតែប៉ុណ្ណោះទេ នៅរៀងរាល់ឆ្នាំ ផ្កា Wisteria ពណ៌លឿងដែលមានតែមួយគត់នៅជប៉ុននឹងរីកស្គុះស្គាយយ៉ាងស្រស់ស្អាតនៅអំឡុងខែឧសភា។

មិនចប់ត្រឹមនេះទេ អ្នកទាំងអស់គ្នា បើបានទៅលេងកុំភ្លេចរង់ចាំ មើលការលេងភ្លើងដ៏ចិញ្ចាចចញ្ចែងនៅពេលយប់ ដែលមើលទៅប្រៀបដូចជាយើងដើរក្នុងសួនដែលពោរពេញដោយផ្កាយគ្រប់ទីកន្លែងអ៊ីចឹង។


អត្ថបទ៖​ Reingseiy Nhek