Skyard Lounge បន្ដែតអារម្មណ៍ជាមួយនឹងបរិយាកាសបែបរ៉ូមែនទិក

  • 2017-07-09 10:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ដែល​មាន​ការ​ណាត់​ជួប​ដៃ​គូស្នេហ៍ តើ​មាន​គិត​ថា​ចង់ Surprise ដៃ​គូ​​ដែរឬទេ? នាំ​អ្នក​ជា​ទី​ស្រលាញ់​ទៅ​កាន់​កន្លែង​ដែល​មាន​ភាព​រ៉ូមេនទិច​ មាន​អាហារ​ឆ្ងាញ់​ជា​លក្ខណៈ​ High-class តែ​មិន​ចំណាយ​លុយ​ច្រើន នោះ​​អាចម​ក​​ Skyard Lounge ដែល​ជា​ Sky Bar ស្ថិត​នៅ​លើ​ដំបូល​ជាន់​ទី​៨ នៃ​​សណ្ឋាគារ​ Balconitel Boutique

Skyard Lounge ​ពិត​ជា​កន្លែង​ដ៏​អស្ចារ្យ​សម្រាប់​​គូស្នេហ៍​ ឬ​ក៏​អ្នក​ដែល​ចូល​ចិត្ត​កន្លែង​ដែល​ភាព​ស្ងប់​ស្ងាត់​ ទេសភាព​ស្អាត ​បរិយាកាស​ខ្យល់​បរិសុទ្ធ​ល្អ​ មាន​អាង​ហែល​ទឹក​អាច​មើល​ឃើញ​ភាព​ឆើតឆាយ​ភ្លើង​ពណ៌​នៃ​ទីក្រុង​នា​ពេល​យប់​ពី​លើ​ដំបូល​អាគារ។​

ហើយ​មាន​​ភេសជ្ជៈ ជា​ប្រភេទ​ស្រា​ក្រឡុក ​Cocktail ទឹក​ផ្លែឈើ​​ ស្រាបៀរ និង​មាន​ម្ហូប​ជា​​ប្រភេទ អាហារ​បែប​អឺរ៉ុប​ និង​អាស៊ី​ដ៏​ឆ្ងាញ់​ថែម​ទៀត​។ អ្នក​អាច​ទទួល​ទាន​ គយ​គន់​ទេស​ភាព​ដ៏​រ៉ូមេនទិច​ ជាមួយ​នឹង ​​Cocktail គ្រប់​ប្រភេទ ហើយ​មាន​ជា​ Happy Hour ពី​ម៉ោង៤ ​ដល់ម៉ោង៦:៣០រៀងរាល់​ល្ងាច​ទៀត។ ចាំ​អង្កាល់? ​នាំ​ដៃគូ​ ឬក៏​មិត្តភក្ដិ​​ទៅ​នា​ល្ងាច​ចុង​សប្ដាហ៍​នេះ​​។

ទី​តាំង​ Balconitel Boutique Hotel ជាន់​ទី​៨ ផ្លូវ២៧៨ សង្កាត់​បឹង​កេងកង​១ ខណ្ឌ​ចម្ការមន ក្រោយ​អគារ៤២ជាន់​ពេទ្យ​ចិន។ ទូរស័ព្ទ​កក់​កន្លែង​៖ ០២៣​ ៦២៧៨ ២៧៨ / ​០២៣ ៧២៧ ២៧៨


អត្ថបទ៖ chanvutha yin