Sushi ទាំង៦យ៉ាង ដ៏គួរអេាយចាប់អារម្មណ៍
- 2017-07-12 11:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Sushi ទាំង៦យ៉ាង ដ៏គួរអេាយចាប់អារម្មណ៍
ចន្លោះមិនឃើញ
Sushiគឺជាអាហារម្យ៉ាងមកពីប្រទេសជប៉ុនដែលមានគ្រឿងផ្សំចម្បងនេាះគឺបាយ sushi លាយនិងទឹកខ្មេះ ផ្សំជាមួយនិងគ្រឿងផ្សេងៗទៀតរួមទាំងសាច់ត្រីសមុទ្រនិងបន្លែជាដេីម។Sushiមានលក្ខណ:ជា ច្រេីនប្រភេទទៅតាមម៉ូតនិងគ្រឿងផ្សំរបស់វា។នៅថ្ងៃនេះសប្បាយដេីរនឹងបង្ហាញពីប្រភេទ Sushi ទាំង៦ យ៉ាងដ៏គួរអេាយចាប់អារម្មណ៍គឺៈ
១. Chirashizushi
នេះជាប្រភេទ sushi ដែលលាយបន្លែ ផ្សិត ជាមួយបាយ sushi និងទឹកខ្មេះ។ ជាទូទៅគេដាក់ចំណិត សាច់ត្រីសមុទ្រឆៅនៅពីលេីទៅតាមប្រភេទត្រីដែលគេចូលចិត្ត។
២. Inarizushi
គឺជាប្រភេទ sushi ដែលខ្ចប់បាយ sushi លាយទឹកខ្មេះនៅក្នុងសំបកតៅហ៊ូចៀន។ ពេលខ្លះគេក៏ លាយបន្លែផ្សេងៗដូចជាការ៉ុតនិងគ្រាប់ល្ងជាដេីម។
៣. Makizushi
ពាក្យថា Maki គឺមានន័យថារំុ។ និយាយអេាយស្រួលស្តាប់ទៅគឺវាជាប្រភេទ sushi រំុបាយជាមួយនឹង គ្រឿងផ្សំផ្សេងៗដូចជាបន្លែនិងសាច់។
៤. Narezushi
ជាប្រភេទsushiដែលប្រេីត្រីផ្អាប់ជាគ្រឿងផ្សំ។
៥. Nigirizushi
ជាប្រភេទsushiដែលល្បីបំផុតនៅលេីលេាក វាធ្វេីឡេីងដេាយផ្ដុំបាយជារាងពងក្រពេីហេីយ មានសាច់ត្រីសមុទ្រឆៅនៅពីលេី។
៦. Oshizushi
ជាប្រភេទsushiពិសេសមកពីខេត្ត Osaka ប្រទេសជប៉ុនដែលប្រើឧបករណ៍ឈើម្យ៉ាងដើម្បីធ្វើរាង sushi នោះ។
ប្រភព៖ thespruce អត្ថបទ៖kimteng Pech