៣ម៉ូដពី Rolex ក្នុងឆ្នាំ២០១៧! ម៉ូដមួយណាដែលអ្នកចូលចិត្ត?
- 2017-07-16 12:24:54
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៣ម៉ូដពី Rolex ក្នុងឆ្នាំ២០១៧! ម៉ូដមួយណាដែលអ្នកចូលចិត្ត?
ចន្លោះមិនឃើញ
នាឡិកាម៉ាក Rolex ជាម៉ាកមួយដែលមានភាពល្បីរន្ទឺទាំងគុណភាព ភាពសង្ហារទាក់ទាញ និងតម្លៃ ម៉ាកនេះបានបង្កើតឡើងជារូបរាងដំបូងនៅឆ្នាំ១៩០៥នៅទីក្រុងឡុង ចក្រភពអង់គ្លេស បន្ទាប់មកទីតាំងផលិតប្តូរទៅប្រទេសស្វីសវិញនៅឆ្នាំ១៩១៩។ ហើយមកដល់ឆ្នាំ២០១៧នេះ នាឡិកាម៉ាកRolex ក៏នៅរក្សាតំណែងខ្ពស់ក្នុងទីផ្សារពិភពលោកបានដដែល។
The Sea-Dweller
នេះជានាឡិកាសំរាប់អ្នកមុជទឹកជំនាន់ចុងក្រោយបង្អស់ ដែលនាឡិកាប្រភេទនេះលេចចេញជារូបរាងតាំងពី៥០ឆ្នាំមុនម្លេះ។ វាមានមុខកាត់៤៣ម.ម ប្រភេទកញ្ចក់៣២៣៥។ ដើម្បីឲ្យអាយស្រួលក្នុងការមើលថ្ងៃ Rolex បានរចនា កញ្ចក់ប៉ោងឡើង នៅត្រង់ចំនុចម៉ោង៣។ ហើយរាល់ការតុបតែងនាឡិកាប្រភេទនេះគឺសំដៅជាពិសេសលើមុខងារការពារជំរាបទឹក។
Oyster Perpetual Yacht-Master II
សំរាប់អ្នកចូលចិត្តកីឡានៅនឹងសមុទ្រគឺត្រូវតែម្តង ព្រោះនាឡិកានេះគឺផ្តោតសំខាន់ទៅលើរូបរាងដ៏ទាក់ទាញ និងត្រូវជាមួយបរិយាកាសបែបនេះឯង។ វាជួយសំរួលក្នុងការមើលម៉ោង ដែលត្រង់ម៉ោង១២វាមានចំនុចដៅរាងត្រីកោណ និងម៉ោង៦ចំនុចនៅមានរាងចតុកោណកែង។ ទ្រនិចម៉ោង និងទ្រនិចនាទីបែងចែកពីគ្នាបានយ៉ាងល្អ។ មុខងារពិសេសរបស់នាឡិកានេះគឺវាអាចរាប់ថយក្រោយបានពីរយៈពេលពី១ទៅ១០នាទី។
Oyster Perpetual Cosmograph Daytona
នាឡិកាម៉ាកនេះវាឈរនៅជួរមុខគេដោយសារតែរូបរាងសង្ហារគ្មានគូប្រៀបរបស់វា។ ផ្ទៃនៃមុខនាឡិកាធ្វើពីមាស ឬ ប្លាទីនស រំលេចដោយសេរ៉ាមិចពណ៌ខ្មៅ ដែលមានសមត្ថភាពពិសេសរបស់ វាគឺមិនហើរពណ៌ មិនឆ្កូត និងទប់ទល់នឹងកាំរស្មី uv បានយ៉ាងល្អ។ ហើយមុខងារពិសេសរបស់វាគឺ វាជានាឡិកាកីឡា ហើយនឹងជាមិត្តដ៏ល្អសំរាប់អ្នកចូលចិត្តលេងកីឡា។
បញ្ជាក់៖ គ្រប់នាឡិកាទាំង៣ប្រភេទមានពណ៌ផផ្សេងៗដែលជាជំរើសរបស់អ្នកចូលចិត្ត។
ប្រភព៖ Rolex ប្រែសម្រួល៖ chanvutha yin