មាន​ដឹង​អត់​ថា​ រឿង​ Game of Thrones ទាក់ទងទៅនឹងប្រវត្តិសាស្ត្រចក្រភពអង់គ្លេស?

  • 2017-07-22 12:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Game of Thrones គឺជាប្រភេទរឿងប្រឌិតដ៏ល្បីល្បាញដែលនិយាយអំពីសង្គ្រាមដណ្តើមរាជក្នុងសម័យបុរាណមួយ។ រហូតដល់ពេលនេះ អ្វីដែលធ្វើអោយអ្នកតាមដានកត់សំគាល់យ៉ាងខ្លាំងនោះគឺភាពស្រដៀងគ្នារវាងសាច់រឿង និងហេតុការណ៍ប្រវត្តិសាស្រ្តពិតរបស់ចក្រភពអង់គ្លេសតែម្តង។ យោងទៅតាមអ្នកនិពន្ធលោក George R.R.Martin គាត់បាននិយាយផងដែរថា ទោះបីរឿងនេះជារឿងគាត់ប្រឌិតក៏ដោយ ប៉ុន្តែហេតុការណ៍ក្នុងប្រវិត្តសាស្ត្រពិតមួយចំនួនស្រដៀងនឹងរឿងនេះផងដែរ។សូមមើលទាំងអស់គ្នា.

១. ផែនទី Westeros ស្រដៀងទៅនឹងចក្រភពអង់គ្លេស

២. The WallនិងHadrian's Wall

នៅក្នុងសាច់រឿង The Wallគឺជាជញ្ជាំងក៏ធំមួយដែលការពារប្រជាជនរបស់Westerosពីការឈ្លានពានកាប់ សំលាប់របស់ The White Walkersឯក្នុងប្រវត្តិពិតវិញគឺមានជញ្ជាំងមួយហៅថា Hadrian's Wallក្នុងផែន ទី​ចក្រភពអង់គ្លេសដែលបំបែកពួកជនជាតិរ៉ូមពីជនជាតិស្កុតឡែន។

៣. គ្រួសារត្រកូលThe StarksនិងLannistersស្រដៀងគ្រួសារត្រកូល The Yorksនិង Lancasters

Game of Thrones គឺមានសាច់រឿងមួយចំនួនយោងទៅតាមរឿងសង្គ្រាមដណ្តើមរាជ Wars of The Rosesនៅសតវត្សទី១៥ដែលចូលរួមដោយគ្រួសារត្រកូលThe YorksនិងLancasters។

៤. Joffrey Baratheon និងEdward of West Minster

យោងតាមប្រវត្តិសាស្រ្ត Edward of West Minsterជាកូនប្រុសរបស់ស្តេច Henry VI ដែលល្បីថាមានភាពឃោឃៅនិយាយអំពីតែរឿងកាប់សម្លាប់និងសង្គ្រាម​ស្រដៀង​ទៅនឹងតួអង្គJoffrey Baratheon។

៥. The White Walkers ស្រដៀងនឹង Celtic Fairies

យោងទៅតាមរឿងព្រេងរបស់ប្រទេសIrelandមាននូវសត្វសាហាវគួរអោយខ្លាចម្យ៉ាងដែលឈ្លានពាន មនុស្សតាមវដ្តសង្សាដូចទៅនឹង The White Walkersក្នុងរឿងដែរ។

៦. ឈុតឆាកThe Red Weddingស្រដៀងនឹងប្រវត្តិហេតុការណ៍ The Black Dinnerនិងការ សម្លាប់នៅGlencoe

ស្តេចស្កុតឡែនបានទទួលសត្រូវរបស់គាត់ឈ្មោះ​ Earl of Douglas ចូលទៅក្នុងផ្ទះទទួលទានអាហារដោយសន្យាថានឹងមានសុវត្ថិភាពប៉ុន្តែគ្រាន់តែជាពាក្យកុហក។ដូចនៅក្នុងរឿងដែរ គ្រួសារត្រកូលThe Starksបានចាញ់ល្បិចសត្រូវហេីយជួបនូវវាសនាដ៏អាក្រក់។


ប្រភព៖ emgn.com អត្ថបទ៖ Kimteng Pech