ហេតុផលទាំង៩ដែលអ្នកគួរតែគេងដោយមិនមានសម្លៀកបំពាក់!
- 2017-07-24 13:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហេតុផលទាំង៩ដែលអ្នកគួរតែគេងដោយមិនមានសម្លៀកបំពាក់!
ចន្លោះមិនឃើញ
ធ្លាប់តែលឺគេនិយាយថា គេងអាក្រាតត្រជាក់ស្រួល។ មើលទៅដូចជាត្រឹមត្រូវដែរ ប៉ុន្តែការគេងដោយមិនមានសម្លៀកបំពាក់ អាចមានអត្ថប្រយោជន៍ជាងហ្នឹងមើលទៅ។ ដូចនេះថ្ងៃនេះ សប្បាយដើរ សូមរៀបរាប់ពីហេតុផលទាំង៩ ដែលអ្នកគួរតែគេងដោយមិនមានសម្លៀកបំពាក់!
១. គេងលក់ស្កប់ស្កល់
ការដេកស្រាតអាចធ្វើឲ្យស្បែករបស់អ្នកត្រជាក់ និងការពារអ្នកពីការឡើងកំដៅខ្លាំង។ ដូច្នេះការគេងរបស់អ្នកកាន់តែស្កប់ស្កល់ជាងមុន។
២. មានអារម្មណ៍សប្បាយរីករាយ
វាធ្វើឲ្យអ្នកមានអារម្មណ៍ល្អនៅពេលដែលគ្មានអ្វីរារាំងកាយវិការរបស់អ្នក មិនដូចនៅពេលដែលមានខោអាវ ដែលដូចជាក្រណាត់រុំខ្លូនរបស់អ្នកជាប់នោះទេ។
៣. ធ្វើឲ្យស្បែក និងសក់កាន់តែស្រស់ស្អាត
ការគេងលក់ស្កប់ស្កល់អាចជួយឲ្យរាងកាយរបស់អ្នកផលិតអរម៉ូនលូតលាស់បានយ៉ាងសកម្ម។ ការដេកអាក្រាតកាយក៏មានអត្ថប្រយោជន៍ដល់ក្រពេញ Sebaceous របស់អ្នកដែរ ព្រោះស្បែកអាចដកដង្ហើម ហើយមិនឡើងកំដៅ។
៤. បញ្ឈប់ការឡើងទម្ងន់ និងធ្វើឲ្យលូតលាស់សាច់ដុំ
ធ្វើឲ្យអរម៉ូនលូតលាស់របស់មនុស្ស (HGH) កើនឡើង ដូចជាសាច់ដុំ និងអាចចូលរួមនៅក្នុងដំណើរការដុតខ្លាញ់ជាដើម។
៥. បន្ថយភាពតានតឹង
ការដេកអាក្រាតនៅសីតុណ្ហភាពមិនក្ដៅ ហើយក៏មិនត្រជាក់អាចជួយឲ្យរាងកាយរបស់អ្នកបន្ថយកម្រិត Cortisol ដែលជាអរម៉ូនស្ត្រេស។
៦. ទំនាក់ទំនងល្អជាមួយដៃគូកាន់តែល្អ
ការប៉ះស្បែកទៅនឹងស្បែកបង្កើនការបញ្ចេញអុកស៊ីតូស៊ីន និងមានអត្ថប្រយោជន៍ដល់គូស្វាមីភរិយាដែលធ្វើឲ្យពួកគេ ពោពេញដោយក្ដីស្រឡាញ់។ ប្រសិនបើអ្នកគេងទាំងអាក្រាតកាយ អ្នកអាចបង្កើតទំនាក់ទំនងមនោសញ្ចេតនា និងទំនុកចិត្តជាងមុន។
៧.បង្កើនទំនុកចិត្ត
ប្រសិនបើអ្នកមានទំនុកចិត្តលើខ្លួនឯងនៅពេលអាក្រាត អ្នកនឹងមានទំនុកចិត្តលើសម្លៀកបំពាក់ដែលអ្នកពាក់ដូចគ្នាដែរ។
៨. ធ្វើឲ្យចរាចរឈាមដើរល្អប្រសើរជាងមុន
ខោអាវខ្លះរបស់អ្នកអាចធ្វើឲ្យរាំងស្ទះផ្នែកខ្លះនៃប្រព័ន្ធសរសៃឈាម។ ដូចនេះ ដេកអាក្រាតល្អបំផុតសម្រាប់ប្រព័ន្ធសរសៃឈាម។
៩. គ្មានពាក្យថា គេងមិនលក់ទេ
សម្បីតែវេជ្ជបណ្ឌិតក៏ំណែនាំថា ការគេងដោយគ្មានខោអាវអាចធ្វើឲ្យជៀសផុតពីការគេងមិនលក់។
ប្រភព៖ Brightside ប្រែសម្រួល៖ sophea kheang