នៅស្រុកខ្មែរទេណា តិចច្រលំថានៅស្រុកគេ Veranda Natural Resort!
- 2017-07-30 01:45:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
នៅស្រុកខ្មែរទេណា តិចច្រលំថានៅស្រុកគេ Veranda Natural Resort!
ចន្លោះមិនឃើញ
សម្រាប់អ្នកដែលចូលចិត្តទៅលេងកន្លែងកម្សាន្តបែបរ៉ូមែនទិច ស្ងប់ស្ងាត់ និងស្រូបយកខ្យល់បរិយាកាសបែបធម្មជាតិៗ ហើយស្រស់ស្រាយ និងសម្រាប់គូស្នេហ៍ដែលទើបតែរៀបអាពាហ៍ពិពាហ៍ហើយថ្មីៗ ប្រាកដជាចង់នៅរមីយដ្ឋាននេះជាមិនខាន គឺ Veranda Natural Resort ដែលស្ថិតនៅក្នុងខេត្តកែប។ វាពោរពេញទៅដោយធម្មជាតិ និងមានកូនផ្ទះតូចៗ សាងសង់ឡើងដោយឫស្សី និងថ្មយ៉ាងស្រស់ស្អាត ដែលធ្វើឲ្យកន្លែងនេះក្លាយទៅជាកន្លែងដែលមិនអាចបំភ្លេចបានសម្រាប់ការសម្រាកពីការងារ។
Veranda Natural Resort មានចម្ងាយ១,៥គីឡូម៉ែត្រពីឆ្នេរសមុទ្រ ហើយមានចម្ងាយ១២គីឡូម៉ែត្រពីស្ថានីយ៍រថភ្លើងសាធារណៈរបស់ខេត្តកំពត។ នៅទីនោះ មានផ្តល់ជូនលោកអ្នកនូវទេសភាពសមុទ្រយ៉ាងស្រស់ស្អាត ជាមួយនឹងភោជនីយដ្ឋានដែលបើកបម្រើអាហារបែបលោកខាងលិច និងអាស៊ី។ វាក៏មានលក្ខណៈពិសេសត្រង់អាហារសមុទ្រស្រស់ផងដែរ។ តម្លៃបន្ទប់ក្នុងមួយយប់ ចាប់ពី៨២,៥ដុល្លារឡើងទៅ។ តោះ ចាំអង្កាល់ទៀត?
អាសយដ្ឋាន៖ ផ្លូវកែប ហ៊ីលលីងថល ខេត្តកែប
លេខទំនាក់ទំនង៖ ០១២ ៨៨៨ ៦១៩
ប្រភព៖ Lonely Planet ប្រែសម្រួល៖ sophea kheang