រមណីយដ្ឋានកោះសង្សារពិតជាមានសណ្ឋាគារដ៏ប្រណិតមែន!

  • 2017-07-27 08:02:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កោះឯកជនមួយដែលមានសណ្ឋាគារដ៏ប្រណិតដូចជាឋានសួគ៌សម្រាប់អ្នកទេសចរដែលស្រលាញ់សម្រស់​ធម្មជាតិ គឺកោះសង្សារដែលមានទីតាំងនៅក្រុងព្រះសីហនុ ហើយអ្វីដែលជាចំណុចដ៏ល្អគ្មានពីរ គឺខ្សាច់ពណ៌ស បូករួមជាមួយខ្យល់អាកាសបរិសុទ្ធអមជាមួយព្រៃឈើដ៏ស្រស់បំព្រង និងសត្វមច្ឆាសម្បូរបែបបានធ្វើឲ្យកោះសង្សារជាកន្លែងដែលមនុស្សគ្រប់គ្នាប្រាថ្នា។

ចំណែកឯកន្លែងស្នាក់នៅលើកោះសង្សារប្រាកដជាធ្វើឲ្យប្រិយមិត្តអត់សរសើរមិនបាន ព្រោះតែភាពស៊ីវិល័យដែលរៀបចំតុបតែងប្លែកៗគ្នាដោយប្រើសម្ភារៈ និងឧបករណ៍ដ៏ទំនើបៗតាមស្តង់ដាជាសណ្ឋាគារកម្រិតកំពូលនៃពិភពលោក។ ឯតម្លៃក្នុងមួយយប់ គឺចាប់ពី៨៩០ដុល្លារឡើងទៅក្នុងមួយបន្ទប់។

លេខទំនាក់ទំនង៖ ០៩២ ៦០៩ ៤៨៨


អត្ថបទ៖ sophea kheang