តោះ​ ទៅ Shopping នៅកន្លែងដ៏ល្បីល្បាញលេខ១ក្នុង​ប្រទេសកូរ៉េ!

  • 2017-07-30 07:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បើ​និយាយ​ពី​ការ​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​​ រឿង​ដែល​អ្នក​មិន​ភ្លេច​ធ្វើ​នោះ​ គឺ​ការ​ដើរ​កម្សាន្ត​ទិញ​ទំនិញ​។ ប្រសិនបេីអ្នកបានធ្វេីដំណេីរកម្សាន្តទៅទីក្រុង Seoul ប្រទេសកូរ៉េ អ្នកគួរទៅលេង Myeongdong យ៉ាងណាឲ្យបានមួយដងកំុឲ្យស្តាយក្រេាយ។ Myeongdong អាចនិយាយបានថា ជាឋានសួគ៌របស់ប្រទេសកូរ៉េសម្រាប់អ្នកដែលចូលចិត្តដើរទិញឥវ៉ាន់។ វាមានភាពល្បីល្បាញអស្ចារ្យយ៉ាងខ្លាំង ដែលទាក់ទាញភ្ញៀវទេសចរជាតិ ក៏ដូចជាអន្តរជាតិជាច្រេីនមកទិញឥវ៉ាន់។

ពេលទៅដល់ទីនេាះ អ្នកនឹងឃេីញនូវហាងធំតូចជាច្រេីនជាប់ៗគ្នាដាច់កន្ទុយភ្នែកតែម្តង។ ហាងសម្លៀកបំពាក់ និងហាងលក់ផលិតផល​សម្អាង​ល្បីៗ គឺនៅទីនោះទាំង​អស់ដូចជា Zara, Forver21, Nike, Adidas, Michael Kors, Prada, Giordano, Chanel, Etude House, Skin Food, Nature Republic និងមានហាងដទៃជាច្រេីនទៀត។

រីឯនៅពេលល្ងាច ផ្លូវធំៗទាំងឡាយប្រែទៅជាភ្លេីងពណ៍ដ៏ស្រស់ស្អាត មានអាហារកូរ៉េជាច្រេីនមុខលក់តាមផ្លូវផងដែរ។ ម្យ៉ាងទៀត អ្នកនឹងបានឃេីញនូវភាពរស់រវើករបស់ Myeongdong តែម្តងនៅពេលយប់ ដែលជាពេលមានមនុស្សច្រេីនបំផុត៕


អត្ថបទ៖ Kimteng Pech