សណ្ឋាគារនៅសិង្ហបុរី គេងបណ្ដើរ មើលត្រីបណ្ដើរ ពិតជាអស្ចារ្យ!
- 2017-08-02 11:04:12
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សណ្ឋាគារនៅសិង្ហបុរី គេងបណ្ដើរ មើលត្រីបណ្ដើរ ពិតជាអស្ចារ្យ!
ចន្លោះមិនឃើញ
មិនគួរឲ្យជឿសោះថា នៅលើលោកនេះមានសណ្ឋាគារដ៏ប្រណិតបែបនេះ ដែលភ្ញៀវអាចទស្សនាពិភពបាតសមុទ្រដ៏ស្រស់ស្អាត ជាមួយនឹងត្រីតូចធំហែលទៅមកដែលជាទស្សនីយភាពមួយពិបាកនឹងឃើញផ្ទាល់ភ្នែកដូចនេះ។ Resorts World Sentosa ដែលស្ថិតនៅក្នុងប្រទេសសិង្ហបុរី ជាកន្លែងតែមួយគត់ដែលអាចផ្ដល់ភាពអស្ចារ្យដល់លោកអ្នកបាន ជាមួយនឹងត្រីជាង៤០,០០០ប្រភេទ ដែលលោកអ្នកអាចមើលឃើញតាមកញ្ចក់ដ៏រឹងមាំនៅក្នុងបន្ទប់នៅជិតគ្រែ ថែមទាំងមានកន្លែងងូតទឹកដែលអាចមើលឃើញត្រីទាំងនោះផងដែរ។ ចំណែកឯតម្លៃវិញ គឺ១,៥០០ដុល្លារក្នុងមួយយប់។ តោះ បើបានទៅប្រទេសសិង្ហបុរី ឈានចូលមើលផង។
អត្ថបទ៖ sophea kheang