ចង់បានបរិយាកាសស្ងប់ស្ងាត់ និងរ៉ូមេនទិច តោះទៅ Knai Bang Chatt Resort!

  • 2017-08-03 02:34:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅចុងសប្ដាហ៍នេះ សម្រាប់ប្រិយមិត្តដែលចង់លំហែកាយក្រៅពីទីក្រុងភ្នំពេញដែលពោរពេញដោយភាពមមាញឹកនោះ ថ្ងៃនេះ សប្បាយដើរ សូមណែនាំរមណីយដ្ឋានមួយកន្លែងដែល មានបរិយាកាសបែប​រ៉ូមេនទិច ស្ងប់ស្ងាត់ និង​ស្រូប​យក​ខ្យល់​បរិយាកាស​បែប​ធម្មជាតិៗ ហើយ​ស្រស់​ស្រាយ គឺ Knai Bang Chatt Resort ដែលស្ថិតនៅក្នុងខេត្តកែបយើងនេះឯង។

Knai Bang Chatt Resort មានកន្លែងធំទូលាយ នៅជិតមាត់សមុទ្រ។ វាល្អបំផុតក្នុងការស្ដាប់លឺសម្លេងរលក និងខ្យល់ត្រជាក់នៃជំនោរសមុទ្រ។ ចំណែកឯបន្ទប់ស្នាក់នៅ គឺពោរពេញដោយផាសុកភាព និងធំទូលាយ។ វាល្អបំផុតក្នុងការដើរលេងកម្សាន្តនៅចុងសបា្ដហ៍នេះ។ ចំណែកឯតម្លៃ គឺចាប់ពី១៩០ដុល្លារឡើងទៅក្នុងមួយយប់។

អាសយដ្ឋាន៖ ភូមិថ្មី សង្កាត់ព្រៃធំ ក្រុងកែប ខេត្តកែប

លេខទំនាក់ទំនង៖ ០៣៦ ២១០​ ៣១០


អត្ថបទ៖ sophea kheang