ទឹកឆ្លាក់នៅក្នុងផ្សារទំនើបនៅថៃ ពិតជាអស្ចារ្យមែន!

  • 2017-08-04 07:20:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីក្រុងបាងកកនៅតែបន្តរីកចម្រើនជាមួយទីតាំងថ្មីៗដ៏អស្ចារ្យនិងសួនច្បារដែលជាទីដែលមនុស្សអាចធ្វើការ កម្សាន្តបាន។ ខណៈពេលដែលសួនច្បារនៅទីក្រុងបាងកក បានទាក់ទាញមនុស្សជាច្រើន អគារមួយចំនួននៅលើអាកាសក៏មានកន្លែងដែលមានធម្មជាតិដ៏ស្រស់ស្អាតផងដែរ។ ដូចជាផ្សារទំនើប EmQuartier ដែលជាផ្សារទំនើបដ៏ប្រណិតមួយ ដែលមានការរៀបចំ និងសីតុណ្ណភាពដូចនៅក្នុងតំបន់ត្រូពិច ដែលមានទឹកជ្រោះ ដែលច្នៃឡើងដូចជាធម្មជាតិពិតៗនៅក្នុងផ្សារ។

អ្នកនឹងឃើញសួនច្បារ ជាង ៣០០០ ម៉ែត្រការ៉េ និងត្រូវបានស្វាគមន៍ដោយទឹកជ្រោះធំនៅចំកណ្តាលផ្សារ។ ទឹកជ្រោះដែលមនុស្សបង្កើតនោះមានកម្ពស់ប្រហែល ៤០ ម៉ែត្រ ដែលមើលទៅស្រស់ស្អាតមែនទែន។ តោះបើបានទៅថៃ កុំភ្លេចទៅ ផ្សារទំនើប EmQuartier ក្នុងទីក្រុងបាងកក។


ប្រភព៖ theculturetrip ប្រែ​សម្រួល៖ sophea kheang