ចុងសប្ដាហ៍ហើយ កក់ Ramo Resort នៅកំពតឲ្យហើយទៅ!

  • 2017-08-04 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពតជាខេត្តមួយ ដែលសម្បូរទៅដោយកន្លែងដើរលេង តាមបែបធម្មជាតិធ្វើឱ្យប្រិយមិត្តបំភ្លេចមិនបាន បន្ទាប់ពីដំណើរកម្សាន្តម្ដងៗ។ ដូច្នេះហើយថ្ងៃនេះ សប្បាយដើរសូមណែនាំResort មួយកន្លែងនៅ ខេត្តកំពត ដែលពោពេញដោយធម្មជាតិ ដ៏ស្រស់ស្អាត មិនតែ ប៉ុណ្ណោះភ្ញៀវអាចលេង កីឡាតាមទឹកស្ទឹងដែលនៅជិតResort យ៉ាងសប្បាយរីករាយផងដែរ ។

ភ្ញៀវអាច ធ្វើការលំហែកាយនៅក្នុងបឹងហ្គាឡូផងដែរ ដែលមានទីតាំងនៅជិតមាត់ស្ទឹងដ៏ស្រស់ស្អាត ជាមួយនឹងខ្យល់ត្រជាក់ផងដែរ។ ចំណែកឯតម្លៃក្នុងមួយយប់គឺ ចាប់ពី ១០$ ឡើងទៅ។

អាសយដ្ឋាន៖ តាមផ្លូវ ទឺកឈូ ខេត្តកំពត

លេខទំនាក់ទំនង៖ ០១២ ៧៣៨៧១៣


ប្រភព៖ TripAdvisor ប្រែ​សម្រួល៖ sophea kheang