សេាស្នេហ៍ និងការសន្យានៅ Seoul Tower ប្រទេសកូរ៉េ

  • 2017-08-09 07:16:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដេាយសារភាពល្បីល្បាញនិងការនិយមមេីលរឿងភាគមនោសញ្ចេតនាកូរ៉េ សប្បាយដេីរជឿថាភាគ ច្រេីនបានឃេីញនូវឆុតឆាកស្នេហាមួយចំនួននៅលេីអាគារខ្ពស់Seoul Towerហេីយ។ Seoul Tower គឺជា អាគារមានមុខងារក្នុងផ្នែកទំនាក់ទំនងហេីយក៏ជាកន្លែងសម្រាប់មេីលទេសភាពមកលេីទីក្រុងSeoulពីជាន់ ខ្ពស់ផងដែរ។ កន្លែងនេះមិនមែនល្អគយគន់សម្រាប់តែអ្នកទេសចរណ៍ទូទៅទេ រឿងដែលធ្វេីឱ្យវាមាន លក្ខណ:ពិសេសនេះគឺថាវាជាកន្លែងដែលគូសង្សារចាក់សោរក្នុងអត្ថន័យបង្ហាញអំពីស្នេហានិងការ សន្យារវាងគ្នាទៅពេលអនាគត។

ប្រសិនបេីអ្នកទៅពេលយប់ម្នាក់ឯងគឺប្រហែលជាមានអារម្មណ៍លំបាកបន្តិចហេីយ ព្រេាះថាភាគច្រេីនអ្នក នឹងឃេីញសង្សារជាច្រេីនគូមកលេងជាពិសេស។ បេីកយកល្អនេាះគួរតែខំស្វែងរកមនុស្សដែលសំខាន់ ចំពេាះអ្នកទៅទីនេាះជាមួយគ្នា។

ដេីម្បីទៅដល់លេីSeoul Tower នេាះ អ្នកត្រូវទិញសំបុត្រជិះកន្ត្រកយេាងពិីជាន់ដីទៅ។ បេីអ្នកមានគំរាង ទៅលេងពេលយប់វិញ ភាគច្រេីនអ្នកត្រូវរងចាំយូរពីព្រេាះវាមានមនុស្សច្រេីននៅវេលានេាះ។


Kimteng Pech