ម៉ោងបាយល្មម! ប្លែកហើយឆ្ងាញ់ សំខាន់ទឹកដោះគោអាចច្នៃរូបខ្លួនឯងបានទៀត
- 2017-08-08 04:20:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ម៉ោងបាយល្មម! ប្លែកហើយឆ្ងាញ់ សំខាន់ទឹកដោះគោអាចច្នៃរូបខ្លួនឯងបានទៀត
ចន្លោះមិនឃើញ
ឃើញតែចំណងជើង និងម្ហូប មានអារម្មណ៍ឃ្លានបាត់ ម្យ៉ាងពេលនេះ ម៉ោងបាយស្រាប់ផង បើសិនជាអ្នកទាំងអស់គ្នាពិបាករកកន្លែងញ៉ាំអី សាកមកភ្លក់ម្ហូបពិសេស នៅភោជនីយដ្ឋាន «ចង្អេរ» បាន។
នៅក្នុងហាង «ចង្អេរ» មានមុខម្ហូបដូចជា នំបញ្ចុក សាច់ជ្រូកបីជាន់ ប្រហិតត្រី តៅហ៊ូ សាយ៉ ម្នាស់ ប៉េងប៉ោះ ជីរគ្រប់មុខ ទឹកកាពិ ទឹកត្រីផ្អែម។ ពិតជាទំនងគួរឲ្យចង់ញ៉ាំមែនទែន។ អ្វីដែលពិសេសជាងនេះទៀតនោះ រាល់ភេសជ្ជៈ ដូចជាទឹកដោះគោជាដើម អ្នកអាចកុម្ម៉ង់ចេញជារូបអ្នកផ្ទាល់បានទៀត។
រីឯទីធ្លាក៏ធំទូលាយ បរិយាកាសក៏ស្រស់ស្អាត ភោជនីយដ្ឋានចង្អេរនេះនឹងចាប់ផ្តើមបើកដំណើរការចាប់ពីថ្ងៃនេះតទៅ ដែលនឹងមានការបញ្ចុះតម្លៃគ្រប់មុខ១០% រយៈពេលមួយសប្តាហ៍ទៀតផង។
អាសយដ្ឋាន៖ តាមបណ្ដោយផ្លូវកម្ពុជាក្រោម១២៨ ផ្ទះលេខ៧៤៥ ចម្ងាយពីសាលាសន្ធរមុខ ប្រហែល២០០ម៉ែត្រ ជាប់នឹងហាង KFC ទល់មុខនឹងហាង Pizza Company
ទូរស័ព្ទលេខ៖ ០៧១ ៧៩៤ ៧៩៧៩
អត្ថបទ៖ ថា ម៉ាលីដា