Borobudur ប្រាសាទបុរាណសតវត្សទី៨ និងសម្បត្តិបេតិកភណ្ឌពិភពលោករបស់ឥណ្ឌូនេស៊ី

  • 2017-08-13 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បូរ៉ូប៊ូឌ័រ (Borobudur) គឺជាប្រាសាទដែលស្ថិតនៅក្នុងកេាះចាវាកណ្តាលប្រទេសឥណ្ឌូនេស៊ីតាំង ពីសតវត្សរ៍ទី ៨ និងជាសម្បត្តិបេតិកភណ្ឌពិភពលោកត្រូវបានចុះក្នុងបញ្ជីដេាយអង្គការយូណេស្កូ។ វាគឺជាប្រាសាទមួយក្នុងចំណោមប្រាសាទបុរាណដ៏អស្ចារ្យបំផុតក្នុងពិភពលោកដែលមានរចនាសម្ព័ន្ធ បែបពុទ្ធសាសនាធំជាងនៅលើផែនដី។

ជញ្ជាំងថ្មរបស់ប្រាសាទបូរ៉ូប៊ូឌ័រ ត្រូវបានតុបតែងជាមួយនឹងចំលាក់ដ៏ប្រណិតដែលមានទំហំសរុប គ្របដណ្តប់រហូតដល់២,៥២០មែ៉តការ៉េឯណេាះ ហេីយមានរូបចម្លាក់ព្រះពុទ្ធ៧២អង្គទៀតផង។ ក្រៅពី ប្រាសាទអង្គរវត្តនៅក្នុងប្រទេសកម្ពុជា និងទីក្រុងបុរាណBaganនៅមីយ៉ាន់ម៉ា ប្រាសាទបូរ៉ូប៊ូឌ័ររបស់ ឥណ្ឌូនេស៊ីក៏ទាក់ទាញភ្ញៀវទេសចរណ៍លេីលេាកជាច្រេីនមកទស្សនាកម្សាន្តរាល់ឆ្នាំដែរ។

ប្រាសាទបូរ៉ូប៊ូឌ័រស្ថិននៅក្នុងទីក្រុងYogyakartaដែលមានព្រលានយន្តហេាះAdisucipto International Airportជិតជាងគេ។ សម្រាប់ជនបរទេសគឺត្រូវការបង់ប្រាក់ប្រមាណ$២២សម្រាប់ចូលមេីលហេីយចំពេាះ សិស្សជនបរទេសវិញគឺត្រឹមតែ$១០ប៉ុណ្តេាះ។


អត្ថបទ៖ Kimteng Pech