ហាងអាហារទាំង៤នៅបាត់ដំបង កុំភ្លេចទៅសាកភ្លក់!
- 2017-08-16 12:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហាងអាហារទាំង៤នៅបាត់ដំបង កុំភ្លេចទៅសាកភ្លក់!
ចន្លោះមិនឃើញ
បាត់ដំបងជាខេត្តដែលចំណាស់ជាងគេ ហើយក៏ជាខេត្តមានកន្លែងកម្សាន្តប្រវត្តិសាស្ត្រសិក្សាស្រាវជ្រាវនិង ទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ជាច្រើន ទៅកម្សាន្តផងដែរ។ ថ្ងៃនេះសប្បាយដើរនឹងណែនាំហាងអាហារ៤ កន្លែង ដែលងាយស្រួលស្វែងរកកន្លែងញ៉ាំអីក៏ដូចជាសម្រាកផឹកកាហ្វេនៅពេលទៅកម្សាន្តនៅខេត្តបាត់ដំបង។
១. ភោជនីយដ្ឋានJaan Bai
ជាហាងអាហារបែបខ្មែរ និងបរទេស ដែលវាមានភាពងាយស្រួលមិនថាអ្នកទេសចរណ៍ជាតិ ឬអន្តរជាតិ ហើយថែមទាំងមានថ្នាក់បង្រៀនអំពីការចម្អិនម្ហូបទៀត។ មិនត្រឹមតែមានអាហារទេ នៅទេនោះក៏មានជាភេសជ្ជៈកាហ្វេ ដែលអាចឲ្យអង្គុយញ៉ាំ ជាមួយនឹងបរិយាកាសល្អនៅក្នុងហាង។ ឬឯពេលល្ងាចក៏មានជា cocktail ផងដែរ។
មានអាសយដ្ឋាន៖ ផ្លូវលេខ២ ក្បែរនឹងផ្សារណាត់ ក្រុងបាត់ដំបង ដែលចាប់បើកពីម៉ោង ១០ព្រឹកដល់ម៉ោង ១០យប់ ។
២.ហាងកាហ្វេខ្ញី Kinyei Cafe
ជាហាងកាហ្វេដែល អាចធ្វើការបានបណ្ដើរផឹកកាហ្វេបានបណ្ដើរ ហើយក៏ជាហាងកាហ្វេដែលជោគជ័យ នឹងមានស្នាដៃក្នុងការឆុងកាហ្វេល្អនៅក្នុងខេត្តបាត់ដំបងដែរ។
មានទីតាំងនៅលើផ្លូវលេខ១,៥ ក្រុងបាត់ដំបង
៣.ភោជនីយដ្ឋានThe River
ដែលនៅតាមបណ្ដោយមាត់ស្ទឹងសង្កែ ដែលមានបរិយាកាសល្អបំផុតសម្រាប់អ្នកដែលចូលចិត្តខ្យល់អាកាស ហើយរឹតតែពិសេសនោះគឺការទទួលទានអាហារពេលល្ងាចមើលថ្ងៃលិច ជាមួយនឹងអាហារប្រចាំតំបន់ និងមានតម្លៃសមរម្យចាប់ពី២$ទៅ៤$។
៤.La Casa Battambang
ជាហាងអាហារអឺរ៉ុប Pizza Pasta ដ៏មានរសជាតិឆ្ងាញ់ និងភេសជ្ជៈ ជាច្រើនមុខ ហើយរីករាយនឹងបរិយាកាសដ៏រ៉ូមេនទិចនៅក្នុងហាងទៀត។
មានទីតាំងនៅផ្លូវ១១៥ ក្រុងបាត់ដំបង។
ប្រភព៖ theculturetrip ប្រែសម្រួល៖ chanvutha yin