ល្ងាចថ្ងៃសុក្រចុងសប្ដាហ៍ ចង់ទៅណាដែរ? សាកទៅ Bar ទាំង៥នេះលមើល
- 2017-08-18 09:37:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ល្ងាចថ្ងៃសុក្រចុងសប្ដាហ៍ ចង់ទៅណាដែរ? សាកទៅ Bar ទាំង៥នេះលមើល
ចន្លោះមិនឃើញ
ល្ងាចថ្ងៃសុក្រចុងសប្ដាហ៍ គ្រប់គ្នាតែងតែចង់រកកន្លែងដែលអង្គុយ ញ៉ាំអី ផឹកជុំគ្នាជាមួយមិត្តភ័ក្រ្ត ដៃគូស្នេហ៍ ឬក៏ជាមួយនឹងគ្រួសារ។ អង្គុយញ៉ាំអាហារលក្ខណៈហាយក្លាស្ស មើលទេសភាពដ៏ស្រស់ត្រកាលនៃទីក្រុងភ្នំពេញ ស្ដាប់ចម្រៀងដ៏ពីរោះហើយមានស្រាកំដរទៀត។ បរិយាកាសនេះប្រាកដជាចំណង់ចំណូលចិត្តអ្នកហើយមែនទេ? តោះ ថ្ងៃនេះនាំគ្នាទៅរកកន្លែងដែលរ៉ូមេទិចទាំងនោះ ជាមួយនឹងសប្បាយដើរទាំងអស់គ្នា៖
១. G.Star Lounge
មានអាហារឆ្ងាញ់ៗ សម្បូរបែប រួមនឹងបរិយាកាសរៀបចំឡើងទាក់ទាញ ហើយមានស្រាក្រឡុកគ្រប់ប្រភេទទៀត។
អាសយដ្ឋាន៖ ផ្ទះលេខ B43-B46 La Seine កោះពេជ្រ
បើកពីម៉ោង៤ល្ងាច ដល់ម៉ោង១២យប់
ទំនាក់ទំនង៖ ០៩២ ៥៥៥ ៣៣៥ / ០៩៣ ៦៦៦ ០៣៦
២. Cloud បារ
ជាហាងលក់ភេសជ្ជៈ ស្រាក្រឡុក ហើយនិងមានការរៀបចំប្លែក មានពន្លឺ ភ្លើងព្រឺងៗ។ ហើយនៅទីនោះ តែងតែមានរៀបចំកម្មវិធីកម្សាន្តនានាទៀត។
អាសយដ្ឋាន៖ #៣២Eo ផ្លូវលេខ៩ សង្កាត់ទន្លេបាសាក់
ទូរស័ព្ទ៖ ០៨៩ ៤៦៧ ៣៤៥
Facebook: CloudCambodia
៣. Cloud 9 Sky Bar
ចង់រត់គេចពីបរិយាកាសថ្លង់អួរអាប់ទាំងពីព្រឹកដល់ល្ងាច ហើយសាកទៅអង្គុយនៅលើ Cloud 9 Sky Bar ខ្ពស់ផុតពីភាពអ៊ូរអរ អាកាសធាតុត្រជាក់ស្រួល ជាមួយនឹងទេសភាពភ្លើងពណ៌របស់អ្នកទីក្រុងទៀត។
អាសយដ្ឋាន៖ #៦៨ ផ្លូវ១៣៦ សង្កាត់ផ្សារកណ្ដាល១
ចាប់បើកពីម៉ោង៥ល្ងាចទៅ
លេខទូរស័ព្ទ៖ ០២៣ ៩៦១ ៨៨៨
៤. Skyard Lounge
Skyard Lounge ពិតជាកន្លែងដ៏អស្ចារ្យសម្រាប់គូស្នេហ៍ ឬក៏អ្នកដែលចូលចិត្តកន្លែងដែលភាពស្ងប់ស្ងាត់ ទេសភាពស្អាត បរិយាកាសខ្យល់បរិសុទ្ធល្អ មានអាងហែលទឹក អាចមើលឃើញភាពឆើតឆាយភ្លើងពណ៌នៃទីក្រុងនាពេលយប់ពីលើដំបូលអាគារ។
អាសយដ្ឋាន៖ Balconitel Boutique Hotel ជាន់ទី៨ ផ្លូវ២៧៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ក្រោយអគារ៤២ជាន់ពេទ្យចិន។
ទូរស័ព្ទ៖ ០២៣ ៦២៧៨ ២៧៨ / ០២៣ ៧២៧ ២៧៨
៥. The Palm Boutique Skybar
មានទីតាំងស្ថិតនៅខាងលើសណ្ឋាគារ The Palm Boutique ដែលមានការរៀបចំយ៉ាងល្អប្រណិត ជាមូយនឹងអាហារដ៏មានរសជាតិទៀតនោះ សម្រាប់ល្ងាចចុងសប្ដាហ៍យ៉ាងរ៉ូមេទិច។
អាសយដ្ឋាន៖ ផ្ទះលេខ២៧០ តាមផ្លូវ៦៣ ត្រសក់ផ្អែម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (ខាងក្រោយទូតវៀតណាម)
ទូរស័ព្ទ៖ ០២៣ ២២៦ ៩៩៩ / ០១១ ៨៥៥ ៩០១
អត្ថបទ៖ chanvutha yin