​House Of Hounds ផ្ទះ​ទទួល​មើល​ថែ​សត្វ​ចិញ្ចឹម​របស់​អ្នកនៅ​ពេល​អ្នក​រវល់

  • 2017-08-24 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​គួរ​ធ្វើ​យ៉ាង​ណា​​ប្រសិន​បើ​អ្នក​​ចង់​ទៅ​កម្សាន្ត​នៅកន្លែង​ឆ្ងាយ​ពី​ផ្ទះ​២​ឬ៣​ថ្ងៃ​ ហើយ​មិន​អាច​យក​សត្វ​ចិញ្ចឹម​ទៅ​តាម​បាន ហើយ​បើ​ទុក​នៅ​ផ្ទះ​ ​គ្មាន​អ្នក​មើល​ថែ​ ​ឬ​ដាក់​ចំណី​ឲ្យ​ពួក​វា​នោះ​? តោះ​ ថ្ងៃ​នេះ​សប្បាយ​ដើរ​នឹង​ណែនាំ​កន្លែង​ទទួល​មើល​ថែ​ចិញ្ចឹម​របស់​អ្នក ​(សត្វឆ្កែ​ សត្វ​ឆ្មា​) ជាមួយ​នឹង​ផ្ទះ​សុវត្ថិភាព​ និង​ទំនុក​ចិត្ត​ក្នុង​ការ​មើល​ថែ​សត្វ​របស់អ្នក​។ កន្លែង​នោះ​គឺ ​House Of Hounds ជា​កន្លែង​ទទួល​មើល​ថែ​សត្វ​ឆ្កែ ​ដែល​មាន​ទី​តាំង​នៅ​ក្នុង​ក្រុង ជាមួយ​នឹង​បុគ្គលិក​មាន​ជំនាញ​ និង​មាន​ពេទ្យ​នៅចាំ​មើល​​ថែ​។ កន្លែង​ធំ​ទូលាយ​សម្រាប់​ឆ្កែ​របស់​អ្នក​​លេង​ និង​សម្រាក​ថ្ងៃ​ឡើង​​នៅ​ក្នុង​ផ្ទះ​មាន​​ម៉ាស៊ីន​ត្រជាក់​ ហើយ​នឹង​ការ​មើល​ថែ​សម្អាត​ និង​ផ្ដល់​ចំណី​ជា​​ទៀត​ទាត់​ដល់​ពួក​វា​ផង​ដែរ។

នៅពេល​ដែល​​អ្នក​រវល់​ពេញ​មួយ​ ហើយ​មិន​មាន​ពេល​​​សម្រាប់​សត្វ​របស់​អ្នក​ចិញ្ចឹម​ អ្នក​អាច​យក​សត្វ​របស់​អ្នក​មក​ផ្ញើ​ជាមួយ​នឹង​តម្លៃ​១២ដុល្លារក្នុង​មួយ​ថ្ងៃ​ និង​១៥ដុល្លារក្នុង​មួយ​យប់​។

House Of Hounds មាន​ទីតាំងនៅ​ផ្ទះ​លេខ​១២ ផ្លូវ៨៣០ សង្កាត់​ទន្លេបាសាក់​​ ខណ្ឌ​ចំការមន ឬ​ទំនាក់​ទំនង​​សួរ​ព័ត៌មាន​បន្ថែម​តាម​រយៈ​លេខ៖ ០៩៥ ៩៩៧ ៤០៤

House Of Hounds

​​​


ប្រភព៖ facebook ប្រែ​សម្រួល៖ chanvutha yin