ចុងសប្ដាហ៍ហើយ តោះ ទៅលំហែកាយញ៉ាំខ្យងម្ដង!

  • 2017-09-02 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលវេលាពិតជាដើរលឿនមែន។ ថ្ងៃ​ឈប់​សម្រាក​ពី​ការងារនៅចុង​សប្ដាហ៍បានមកដល់ទៀតហើយ។ ចំណែកឯប្រិយមិត្តដែលតែង​តែ​ចង់​រក​កន្លែង​លំហែ​កាយ​ជា​លក្ខណៈគ្រួសារ​ ឬ​ជាមួយ​មិត្តភ័ក្រ្តដើម្បីជជែកកម្សាន្ត និងសម្រាកពីភាពមមាញឹកនោះ អាច​ជ្រើស​រើស​មក​កម្សាន្ត​នៅ​ទី​នេះ​បាន គឺអាហារដ្ឋានភូមិគ្រឹះខ្យង ២ - ១៦៨ ដែលមានកន្លែងដ៏ធំទូលាយក្នុងការបម្រើភ្ញៀវ។ ហើយអ្វីដែលពិសេសនោះ គឺខ្យងស្ងោរ ទឹកប្រហុកដ៏ឈ្ងុយឆ្ងាញ់នៅហាងនេះតែម្ដង។ គ្រាន់តែឃើញរូបភាពក៏ចង់ញ៉ាំដែរ ជាមួយតម្លៃសមរម្យ និងអនាម័យល្អ។ តោះចាំអង្កាល់ទៀត?

អាសយដ្ឋាន៖ ផ្លូវរោងចក្រថៃគ័រ សង្កាត់ព្រែកឯង ខ័ណ្ឌមានជ័យ

លេខទំនាក់ទំនង៖ ០៧៧ ៩៧ ៦៦៩៧


ប្រភព៖ facebook ប្រែ​សម្រួល៖ sophea kheang