ក្នុងទូរស័ព្ទដៃរបស់អ្នកមាន App ទាំង៣នេះហើយឬនៅ!
- 2017-08-28 08:12:19
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្នុងទូរស័ព្ទដៃរបស់អ្នកមាន App ទាំង៣នេះហើយឬនៅ!
ចន្លោះមិនឃើញ
បើនិយាយពីកម្មវិធីនៅក្នុងទូរស័ព្ទមានច្រើនណាស់ មានទាំងហ្គេម Facebook, Messenger, App Photoshop។ រាល់កម្មវិធីទាំងអស់ហ្នឹងសុទ្ធតែសំខាន់ តែប្រសិនបើមានកម្មវិធី ឬ App ប៉ុន្មាននេះទៀតនៅក្នុងទូរស័ព្ទដៃរបស់អ្នក គឺរឹតតែប្រសើរទៀត។ តោះ ចង់ដឹងថា តើមាន App ណាខ្លះនោះ?
១. Uber
បើនិយាយទៅ បើមាន Uber ជា App Taxi ដែលគួរតែមាននៅក្នុងទូរស័ព្ទដៃរបស់អ្នក វាងាយស្រួលដល់ពេលដែលយើងចង់រកមធ្យោបាយធ្វើដំណើរទៅណាមកណា។ វាមានតម្លៃសមរម្យ ហើយមានសុវត្ថិភាពទៀតផង។
២. Pi Pay
Pi Pay ជា App ដែលអាចបង់ប្រាក់តាម Online ទំនើប ហើយមានភាពងាយស្រួលជាមួយនឹងភាពរហ័សរបស់ App នេះ។ ហើយឥឡូវនេះមានកម្មវិធីបញ្ចុះតម្លៃជាមួយហាងជាច្រើនទៀត។ អ៊ីចឹងពេលយើងចូលហាងអាហារ ឬហាងទំនិញខ្លះ នឹងមានការបញ្ចុះតម្លៃនៅពេលដែលយើងបង់ប្រាក់តាមរយៈ App Pi Pay នេះ។
៣. Khemara App
បើយើងពិបាកនឹងស្វែងរកឈ្មោះហាងទំនិញ ឬចង់រកកន្លែងញ៉ាំអាហារដែលនៅជិតនឹងកន្លែងយើងនោះ សាកល្បងប្រើ Khemara App នេះទៅ។ វាងាយស្រួលសម្រាប់យើង ហើយមិនខាតពេលយើងច្រើនទៀតនៅពេលចង់រកកន្លែងណាមួយនោះ៕
អត្ថបទ៖ chanvutha yin