Hostel ដែលល្អ ហើយមានតម្លៃសមរម្យទាំង៤នៅក្នុងទីក្រុងបាងកក
- 2017-08-28 09:20:07
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Hostel ដែលល្អ ហើយមានតម្លៃសមរម្យទាំង៤នៅក្នុងទីក្រុងបាងកក
ចន្លោះមិនឃើញ
នៅពេលដែលទៅកម្សាន្តនៅក្នុងប្រទេសថៃ ប្រិយមិត្តប្រាកដជាចង់ស្វែងរកកន្លែងស្នាក់នៅណាដែលមានតម្លៃសមរម្យ ពីព្រោះការធ្វើដំណើរកម្សាន្តបែបនេះ យើងត្រូវមានការសន្សំសំចៃខ្លះ ប៉ុន្តែសម្រាប់ការស្នាក់នៅក៏ត្រូវតែមានផាសុកភាពដែរ។ ថ្ងៃនេះ សប្បាយដើរនឹងណែនាំ Hostel ដែលមានតម្លៃសមរម្យ និងកន្លែងស្នាក់យ៉ាងប្រណិតសម្រាប់អ្នកមានគម្រោងទៅកម្សាន្ត ហើយងាយស្រួលនឹងកក់បន្ទប់នៅទីនោះឲ្យហើយ។
១. Lub d Bangkok - Siam Square
ជា Hostel ស្ថិតនៅក្នុងទីក្រុងបាងកក ក្នុងតំបន់ដែលមានទីប្រជុំច្រើន ហើយជាកន្លែងស្នាក់នៅដែលស្អាត និងមានតម្លៃសមរម្យ តម្លៃស្នាក់នៅក្នុងម្នាក់ ចាប់ពី៣៣៧បាត (=10.14$ ក្នុងម្នាក់ស្នាក់នៅ Dorm)។
ទីតាំង៖ នៅ 925/9 Rama 1 Road, Wang Mai, Pathumwan, Bangkok
២. Link Corner Hostel Bangkok
Link Corner Hostel Bangkok ជាកន្លែងស្នាក់នៅក្បែរតំនប់ Pratunam នៃទីក្រុងបាងកក ហើយក៏នៅក្បែរតំបន់ដែលមានមនុស្សអ៊ូអរផងដែរ។ Link Corner Hostel គឺជាកន្លែងរស់នៅសហគមន៍មួយដែលអនុញ្ញាតឱ្យភ្ញៀវទេសចរមកពីទូទាំងពិភពលោកស្នាក់នៅក្នុងតម្លៃសមរម្យ និងអាចបង្កើតមិត្តភក្តិដែលមកស្នាក់នៅទីនោះបានទៀត។ សម្រាប់តម្លៃសា្នក់នៅទីនោះ គឺចាប់ពីតម្លៃ២៧៨បាត (=8.37$ ក្នុងម្នាក់ស្នាក់នៅ Dorm)។
ទីតាំង៖ នៅ 86/7 Ratchaprarop Road, Bangkok
៣. Suneta Hostel
ជាកន្លែងស្នាក់នៅដែលមានទីតាំងស្ថិតនៅក្នុងហាងលក់ទំនិញចាស់ ហើយមានការរៀបចំប្លែក ធ្វើឡើងដោយឈើប្រណិតគ្រប់ទីកន្លែង ហើយជាកន្លែងស្នាក់នៅសម្រាប់អ្នកដែលចូលចិត្តឯកជនម្នាក់ឯង។ មានតម្លៃចាប់ពី៣៧៩បាត (11.41$ ក្នុងម្នាក់)។
ទីតាំង៖ 209-211 Kraisi Road, Pranakorn, ទីក្រុងបាងកក
៤. FAB Hostel
Fab Hostel មានបរិយាកាសខុសពីកន្លែងស្នាក់នៅដ៏ទៃទៀត ទាំងមានអនាម័យ ស្ងប់ស្ងាត់ កន្លែងស្នាក់នៅធំទូលាយ ហើយនៅជិតនឹង Skytrain ដែលធ្វើដំណើរត្រឹមតែ១០នាទីប៉ុណ្ណោះ។ តម្លៃ៤៥៧បាត (13.76$)។ ទីតាំង៖ 45 Charoen Rat Soi 3, Sathorn, ទីក្រុងបាងកក៕
ប្រភព៖ Bangkok.com ប្រែសម្រួល៖ chanvutha yin