អីយ៉ាស់! ឡូយ​ចឹងតា៎​ បាន​ឮ​ម្នាក់ៗ​សរសើរ​ពី​ផ្សារ​កុងទីន័រ​ថ្មី​នៅ​បឹង​កក់ (វីដេអូ)

  • 2017-08-29 10:25:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Art's Container ជា​ផ្សារ​កុងទីន័រ​ថ្មី​ទើប​នឹង​បើក​សម្ពោធ​ជា​ផ្លូវ​ការ​កាល​ពី​ថ្ងៃ​ទី​២៦ សីហា ២០១៧ ដែល​មាន​តារា​ល្បីៗ​ចូល​រួម​ដូចជា​កញ្ញា​សុគន្ធ នីសា លោក ហេង ពិទូ លោក ជា សុវណ្ណារិទ្ធ និង DJ AviDa ព្រម​ទាំង​មាន​ការ​រៀប​ចំ​ដោយ​ប្រើ​ភ្លើង​ពណ៌​បៃតង​ជា​គោល ដោយ​ផ្សារ និង​ការ​សម្ពោធ​នេះ​ មាន​ការ​សហការ​ដោយ​ស្រាបៀ Tuborg។

លោក ចាន់ ប៉ូលី អ្នក​ចាត់​ការ​ទូទៅ Art Container បាន​និយាយ​ថា៖ "ទោះ​បី​យើង​យក​ទូរកុងទីន័រ​មក​ធ្វើ​ជា​ផ្សារ​មែន តែ​មិន​ចំលង​មក​ទាំង​ស្រុង​នោះ​ទេ ដោយ​យើង​មាន​ការ​ច្នៃ​ប្រឌិត​ខ្លួន​ឯង​បន្ថែម​ដូចជា​ការ​ប្រគំ​តន្ត្រី​ដ៏​ធំ​មួយ​តែ​ឯង ដោយ​មិន​ឲ្យ​មាន​សំឡេង​រំខាន​ពី​ហាង​មួយ​ទៅ​ហាង​មួយ"។

Art Container ដែល​មាន​ការ​សហការ​ពី Tuborg នេះ ផ្ដោត​សំខាន់​ទៅ​លើ​អាហារ និង​ភេសជ្ជៈ​ដែល​ភាគ​ច្រើន​ជា Pub ដោយ​មាន​ប្រមាណ​ជាង ៦០តូប ហើយ​មាន​ទីធ្លា​ទូលាយ។

លោក Kelvin Ng ជា Brand Manager, International Brand Tuborg បាន​ឲ្យ​ដឹង​ថា៖ "មូលហេតុ​យើង​សហការ​ជាមួយ Art Container ព្រោះ​ទីនេះ​ជា​កន្លែង​យុវវ័យ​មក​លេង​ច្រើន ហើយ​វា​ត្រូវ​នឹង​គោលការណ៍ Tuborg យើង ដែល​ផ្ដោត​លើ​ចម្រៀង សិល្បៈ អាហារ និង​កម្មវិធី​សប្បាយៗ"។

តោះ ចង់​ដឹងArt Container នេះ​រៀបចំ​ឡូយ​ប៉ុណ្ណា មើល​វីដេអូ​ខាង​ក្រោម៖

លោក ចាន់ ប៉ូលី (ឆ្វេង) និងលោក Kelvin Ng (ស្ដាំ)

អត្ថបទ៖ វិទូ