កោះស្ដេច កន្លែងកម្សាន្ដដ៏ល្អបំផុតសម្រាប់ចុងសបា្ដហ៍នេះ!
- 2017-09-15 05:01:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កោះស្ដេច កន្លែងកម្សាន្ដដ៏ល្អបំផុតសម្រាប់ចុងសបា្ដហ៍នេះ!
ចន្លោះមិនឃើញ
សម្រាប់អ្នកដែលធុញទ្រាន់នឹងជីវិតប្រចាំថ្ងៃ មានការងារច្រើនរឺមានបញ្ហាអីធ្វើអោយមិនសប្បាយចិត្ត ហើយចង់រកទីស្ងប់ស្ងាត់ដើម្បីលំហែកាយបំភ្លេចទុក្ខ សប្បាយដើរ សូមណែនាំកន្លែងដ៍ពិសេសមួយអោយគឺ “កោះស្តេច”។នៅមិនឆ្ងាយពីទីរួមខេត្តកោះកុង យើងត្រូវជិះទូករឺ កាណូតតែប្រហែល៥-១០នាទី ដើម្បីទៅដល់ទីនោះ។ ដំនើរតាមផ្លូវទឹក ត្រូវឆ្លងកាត់ទេសភាពទឹកសមុទ្រពណ៌ខៀវថ្លា អមដោយខ្យល់បក់ត្រជាក់ធ្វើអោយយើងហាក់មានអារម្មណ៍ស្រស់ស្រាយមែនទែន។
ចំណែកឯការស្នាក់នៅទីនោះវិញក៍មានតម្លៃសមរម្យដោយផ្ទះសំណាក់ក្នុងមួយបន្ទប់តម្លៃចាប់ពី១៥ដូល្លាឡើងទៅ(មានគ្រែ២)។ បើនិយាយពីម្ហូបញាំវិញ អ្នកចូលចិត្តគ្រឿងសមុទ្រធានាថានឹងត្រូវចិត្តតែម្តង ព្រោះថាក្រៅពីស្រស់ល្អ រសជាតិផ្អែមឆ្ងាញ់ អមដោយទឹកដៃធ្វើម្ហូបដ៍ប្រសព្វរបស់អ្នកស្រុកនោះហើយ វាថែមទាំងមានតម្លៃថោកទៀតផង(តែរៀងហិរបន្តិច)។ រលកនៅលើកោះនោះរៀងធំៗជាងនៅឆ្នេរសមុទ្រទូទៅ ហើយមានផ្ទាំងថ្ម បន្ថែមពីលើឆ្នេរខ្សាច់ទៀត។
អត្ថបទ៖ sophea kheang