កោះស្មាច់ ល្អបំផុតនៅថ្ងៃឈប់សម្រាក់ខាងមុខនេះ!!!

  • 2017-09-20 02:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់ប្រិយមិត្តដែលមិនទាន់រកកន្លែងលំហែកាយ នៅថ្ងៃឈប់សម្រាក់ខាងមុខនេះ សប្បាយដើរសូមណែនាំ កោះស្មាច់ ដែលជាកោះដ៏ស្រស់ស្អាតមួយនៅ ខេត្តកោះកុង។ កោះ​ស្មាច់​គឺ​ជា​កោះ​ដាច់​ស្រយាល​មួយ​នៅ​ក្នុង​ខេត្ត​កោះកុង​ ដែល​ត្រូវ​ចំណាយ​ពេល​ ២០​-៣០​ នាទី​ដើម្បី​ធ្វើ​ដំណើរ​ពី​កោះ​ស្តេច​ទៅ​កាន់​ទីនោះ​តាម​រយៈ​ទូក​។​ ចំណុច​ពិសេស​របស់​កោះ​នេះ​គឺ​ថា​វា​សឹង​តែ​គ្មាន​មនុស្ស​រស់​នៅ​ ខុស​ពី​កោះ​ស្តេច​ដែល​មាន​សហគមន៍​ធំ​មួយ​នៅ​ទី​នោះ​។​

ដោយ​សារ​តែ​ភាព​ដាច់​សង្វែង​ និង​មិន​សូវ​មាន​មនុស្ស​រស់​នៅ​ធ្វើ​ឲ្យ​កោះ​នេះ​រក្សា​បាន​ភាព​បរិសុទ្ធ​របស់​វា​ស្ទើ​តែ​ទាំង​ស្រុង​។ វា​បង្កប់​ជា​មួយ​ទេសភាព​ព្រៃ​ពណ៌​បៃតង​ខ្ចី​ រំ​លេច​ដោយ​ផ្ទៃ​សមុទ្រ​ពណ៌​​ខៀវ​ស្រងាត់​ និង​អម​ដោយ​ទេស​ភាព​កោះ​ផ្សេង​ៗ​នោះ​ជុំវិញ​ពេល​យើង​សម្លឹង​មើល​ទៅ​ផ្ទៃ​មហា​សមុទ្រ​ ធ្វើ​ឲ្យ​អ្នក​ទៅ​ដល់​បាត់​អស់​អារម្មណ៍​ម៉ង​សៅ​។​


អត្ថបទ៖ sophea kheang