ចង់មើលផ្កាសាគូរ៉ា តើទៅលេងជប៉ុនពេលណាល្អ?
- 2017-09-27 03:40:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់មើលផ្កាសាគូរ៉ា តើទៅលេងជប៉ុនពេលណាល្អ?
ចន្លោះមិនឃើញ
ល្បីណាស់ផ្កាសាគូរ៉ានៅប្រទេសជប៉ុន បេីទៅមិនបានមេីលទេ នេាះគឺដូចគ្នានឹងមិនបានទៅអ៊ីចឹង។ ផ្កាសាគូរ៉ានេះ មានរយ:កាលរីកខុសគ្នាទៅតាមតំបន់ ដេាយសារកត្តារដូវ និងអាកាសធាតុ។ នៅទីក្រុង Tokyo ឬ Kyoto ផ្កានេះរីកនៅដេីមខែមេសា ហេីយសម្រាប់ទីក្រុង Hokkaido នៅខាងជេីងប្រទេសវិញ គឺរីកនៅចុះខែឧសភា។ សម្រាប់ទីក្រុង Okinawa នៅខាងត្បូងប្រទេសវិញ គឺរីកនៅដេីមខែមករាឯណោះ។
ប្រសិនបេីអ្នកមានគម្រេាងទៅលេងជប៉ុន យកល្អគួរតែរៀបចំពេលវេលាឲ្យបានច្បាស់ល្អ ព្រេាះថារយ:ពេលដែលផ្កាសាគូរ៉ារីកនេះ គឺប្រមាណមួយសប្តាហ៍តែប៉ុណ្ណោះ។ ក្នុងករណីដែលខែនេាះមានខ្យល់ខ្លាំង គឺវានិឹងកាត់បន្ថយពេលផ្ការីកកាន់តែខ្លី។
ផ្កាសាគូរ៉ាគឺមាននៅគ្រប់ទីកន្លែងនៅប្រទេសជប៉ុន ជាពិសេសនៅសួនច្បារក្នុងខេត្តក្រុងនីមួយៗតែម្តង។ ដូចនេះ អ្នកទៅលេងទីណាក៏ដេាយ អ្នកនឹងអាចទស្សនារដូវផ្កាសាគូរ៉ារីកជាមិនខាន។ ប្រសិនបេីបានទៅលេងជាមួយគ្រួសារ គឺកាន់តែល្អ ព្រោះអ្នកអាចធ្វេី Picnic ក្នុងសួននេាះយ៉ាងសប្បាយ៕
អត្ថបទ៖ Kimteng Pech