តោះ! យើងទៅដើរលេងនៅកោះឆាង!
- 2017-09-29 08:32:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ! យើងទៅដើរលេងនៅកោះឆាង!
ចន្លោះមិនឃើញ
កោះឆាង គឺជាកោះដ៏ធំមួយនៅខេត្តត្រាត ប្រទេសថៃ ដែលអ្នកអាចចូលតាមច្រកព្រំដែនចាំយាមខេត្តកោះកុង។ រយៈពេលធ្វើដំណើរពីព្រំដែនទៅកំពង់ផែនៃខេត្តត្រាត គឺប្រហែលជា២ទៅ៣ម៉ោងតែប៉ុណ្ណោះ។ នៅពេលទៅដល់ អ្នកអាចទិញសំបុត្រជិះសាឡាងដែលមានតម្លៃថោកសមរម្យ និងមានរយៈពេលត្រឹមតែ១ម៉ោង ជាមួយនឹងទេសភាពដ៏ស្រស់ស្អាត និងមិនមានការពុលរលកនោះឡើង។
ពេលទៅដល់ អ្នកអាចជិះឡានឈ្នួលឡើងលើភ្នំ (ម្នាក់ប្រហែល១០០បាត) ឬជួលម៉ូតូជិះខ្លួនឯងក៏បាន (២០០បាតក្នុងរយៈពេល២៤ម៉ោង)។
នៅលើកោះឆាង មានឆ្នេរសមុទ្រដែលពទ្ធ័ជាទីប្រជុំជន នោះគឺឆ្នេរសមុទ្រខ្សាច់ស (White Sand Beach) ដែលមានលក់ម្ហូបញុំាតាមផ្លូវឆ្នេរយ៉ាងត្រសង ហាងលក់សម្លៀកបំពាក់ ផ្សារទំនើប និងបារកម្សាន្តនាពេលរាត្រី។ សម្រាប់កន្លែងស្នាក់នៅ គឺមានជាហូរហែរតាមផ្លូវ និងតម្លៃមានចាប់ពី៥០០បាតឡើងទៅ អាស្រ័យលើការជ្រើសរើសទីតំាង។
ដោយសារកោះនេះធំ និងមានការបត់បែនឡើងចុះច្រើន អ្នកគួរជួលម៉ូតូជិះមើលទេសភាព និងកន្លែងកំសាន្ដផ្សេងៗ ដើម្បីជៀសវៀងការពុល តែក៏គួរមានការប្រុងប្រយ័ត្នខ្ពស់ ដោយសារគេបើកប្រកាន់ឆ្វេង ខុសពីប្រទេសយើងដែលបើកប្រកាន់ស្តាំ។
អ្វីដែលជាភាពងាយស្រួលមួយវិញទៀតនោះ អ្នកអាចនឹងជួបជនជាតិខ្មែរជារឿយៗ ដោយសារតែពួកគាត់ប្រកបរបរនៅទីនោះ។ ដូច្នេះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍កក់ក្ដៅ និងអាចជួយយកអាសារគ្នាពេលមានអាសន្ន៕
អត្ថបទ៖ ដេមី