សាច់មាន់ចំនិតបំពង Popcorn Chic នៅ My BurgerLab ស្រួយឆ្ងាញ់ជាប់មាត់!

  • 2017-09-28 05:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

My Burgerlab មានលក់ប្រភេទBurgerប្លែកៗមេីលទៅទំនងគួរឱ្យចង់ញ៉ាំណាស់ ប៉ុន្តែហាងនេះមិនមែនមានត្រឹមតែBurgerទេ។ My BurgerLabមានផ្តល់នូវសាច់មាន់ចំនិតបំពងម្សៅដែលហៅថា Popcorn Chicមានរសជាតិឆ្ងាញ់ពេលដាក់ចូលក្នុងមាត់គឺមានអារម្មណ៍ស្រួយនៅខាងក្រៅហើយទន់នៅខាងក្នុង។ ម្ហូបមាន់ចំនិតបំពងនេះគឺមកជាមួយនឹងទឹកជ្រលក់២យ៉ាងដែលមានទឹកប៉េងប៉ោះនិងទឹកជ្រលក់ពណ៌លឿងម្យ៉ាងរសជាតិជូរត្រូវគ្នានឹងសាច់មាន់ស្រួយតែម្តង។

Popcorn Chicមានតម្លៃសមរម្យហេីយនៅក្នុងចំណេាមមុខម្ហូបដ៏ពេញនិយមបំផុតនៅក្នុងហាង។

តោះ !ទៅសាកទាំងអស់គ្នាកុំឱ្យអស់ទាន់។

អាសយដ្ឋានទី១នៅលេីផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខ័ណ្ឌចំការមន ភ្នំពេញ

អាសយដ្ឋានទី២នៅក្នុង TK Avenue


អត្ថបទ៖​ Kimteng Pech