សម្រាប់ជនបរទេសមកលេងសៀមរាប តើអស់ប្រាក់ប៉ុន្មានទៅ?
- 2017-10-01 02:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រាប់ជនបរទេសមកលេងសៀមរាប តើអស់ប្រាក់ប៉ុន្មានទៅ?
ចន្លោះមិនឃើញ
ប្រជាជនខ្មែរគ្រប់រូបអាចមកលេងសៀមរាបចូលមេីលប្រាសាទទាំងឡាយដេាយមិនបាច់បង់ប្រាក់ឡេីយ។ចំពោះជនបរទេសដែលចង់មកលេងវិញគឺជារឿងខុសគ្នាទាំងស្រុង។ ប្រសិនបេីរៀបរាប់ឱ្យស៊ីជម្រៅនោះគឺថា ជនបរទេសនឹងត្រូងការចាយវាយអស់ច្រេីនជាងប្រជាជនខ្មែរពេលមកលេងសៀមរាបម្តងៗ។
ពេលជនបរទេសចូលទៅលេងប្រាសាទគឺត្រូវការទិញសំបុទ្រដែលមានតម្លៃប្រមាណ៣៧$ ក្នុងមួយថ្ងៃហេីយសំបុទ្រសម្រាប់៣ថ្ងៃវិញគឺអស់៦២៛និង ៧២$ សម្រាប់មួយសប្តាហ៍។ វិធីសម្រាប់ធ្វេីដំណេីរជំុវិញអង្គរនេាះគឺអាចជួលរម៉កកង់បីដែលមានតម្លៃប្រមាណ ២០$ឬជួលកង់ជាមួយមគ្គុទេសក៍ទេសចរណ៍ប្រមាណ ៣០$។
រីឯតម្លៃអាហារវិញគឺដូចគ្នាទៅនឹងប្រជាជនក្នុងស្រុកដែរ លុះត្រាភេាជនីយដ្ឋានបែបអាហារប៊ូហ្វេដែលគិតសម្រាប់ជនបរទេស២ដងនឹងតម្លៃធម្មតាដែលមានតម្លៃប្រមាណ១២$ជាមធ្យម។ ភាគច្រេីនជនបរទេសមកលេងផ្សាររាត្រីច្រេីនពិសានៅទីនេាះតែម្តងដែលតម្លៃអាហារជាទូទៅចាប់ពី ៥$ ឡេីងទៅ។
សម្រាប់សំបុទ្រចូលមេីលសារមន្ទីរជាតិវិញគឺ៣$ សម្រាប់ជនជាតិខ្មែរនិង ១២$ សម្រាប់ជនបរទេស។
អត្ថបទ៖ Kimteng Pech