123Pig អាហារឆ្ងាញ់ទីកន្លែងស្អាត អ្នកណាខ្លះមិនស្គាល់? នៅម្ដុំទួលទំពួងយើងហ្នឹង!!!
- 2017-10-03 05:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
123Pig អាហារឆ្ងាញ់ទីកន្លែងស្អាត អ្នកណាខ្លះមិនស្គាល់? នៅម្ដុំទួលទំពួងយើងហ្នឹង!!!
ចន្លោះមិនឃើញ
អ្នកណាក៏ដឹងថានៅម្ដុំទួលទំពួលជាកន្លែងសម្បូររបស់ញ៉ាំជាច្រើនៗ ដូចជាហាងកាហ្វេ ហាងអាហារជាច្រើនប្រភេទ ហើយក៏ជាកន្លែងដែលសម្បូរភ្ញៀវទេសចរណ៍ទៅដើរកម្សាន្តនៅម្ដុំនោះជាច្រើនផងដែរ។ សម្រាប់ អ្នកដែលចង់ទៅរកកន្លែងញ៉ាំអីនៅម្ដុំនោះ អញ្ចឹងថ្ងៃនេះសប្បាយដើរ សូមណែនាំ នូវហាងអាហារមួយ ដែលនឹងធ្វើឲ្យអ្នកទាំងអស់គ្នាពេញចិត្តទាំងអាហារ និងបរិយាកាសនៃទីកន្លែងនោះ។
ហាង 123Pig ដែល គេល្បីថាមានអាហារឆ្ងាញ់ៗ រួមទាំងភេសជ្ជៈប្លែកជាច្រើនដូច សង្វាក់ បង្អែម ទឹកម្ជូរព្រឹក ស៊ុបបបែល ហើយនឹងមានអាហារជាច្រើនទៀត។
ក្រៅពីមានអាហារឆ្ងាញ់ហើយការរៀបចំតុបតែងនៅទីនោះមានភាពទាក់ទាញ ជាមួយនឹងដើមឈើធម្មជាតិខៀវស្រងាត់ ដែលយើងអាចសម្រាកញ៉ាំអាហារបានស្រួល។
ហាង 123Pig ចាប់បើកពីម៉ោង ៨ព្រឹកដល់ម៉ោង ៩យប់ ហើយមានទីតាំងនៅផ្ទះលេខ#២៦ ផ្លូវ១២៣ ទួលទំពូង
ទំនាក់ទំនង៖ ០៩២ ២២៦ ៥៩៦
អត្ថបទ៖ chanvutha yin