ចំនុចខ្លះៗដែលគួរដឹងមុននឹងចាប់យកមុខវិជ្ជាស្ថាបត្យកម្ម

  • 2017-10-04 03:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ ប្រលងយកសញ្ញណបត្រមធ្យមសិក្សាទុតិយភូមិ ទើបតែបញ្ចប់នាពេលថ្មីៗ នេះ ហើយក៏មានសិស្សដែលប្រលងជាប់ខ្លះ មិនទាន់បានជ្រើសរើសនូវឡើយនៅមុខវិជ្ជាសម្រាប់សិក្សាបន្ត។ តែសម្រាប់ថ្ងៃនេះសប្បាយដើរមានជាយោបល់ខ្លះសម្រាប់អ្នកដែលត្រៀមជ្រើសរើសយកមុខជំនាញខាងស្ថាបត្យកម្ម។ មុខវិជ្ជាស្ថាបត្យកម្មតែងតែបានគេទទួលស្គាល់ថាជាមុខវិជ្ជាដែលពិបាក មិនថាជាពេលរៀន ឬពេលចុះធ្វើការពិតប្រាកដ។ យ៉ាងណាមិញ អ្នកខ្លះធ្លាប់តែលឺគេថាពិបាក តែមិនទាន់យល់ច្បាស់ថាភាពលំបាកនោះមានអ្វីខ្លះនោះទេ។

១ ការមិនបានដេកគ្រប់គ្រាន់ នឹងក្លាយជារឿងធម្មតា

មុននឹងចូលរៀនផ្នែកនេះ អ្នកគួរតែយកពេលដេកឲ្យឆ្អែត ព្រោះថាពេលដែលអ្នកចាប់ផ្ដើមចូលរៀនហើយ មិនបាច់សង្ឃឹមថានឹងបានដេកគ្រប់គ្រាន់ ពី ៧ ឬ៨ម៉ោងក្នុងមួយថ្ងៃនោះទេ។

២ ទម្លាប់នូវពាក្យរិះគន់

មិនថាពេលរៀនក្ដី ឬពេលចូលធ្វើការក្ដី ពាក្យរិះគន់នឹងកើតមានជារឿយៗ ដូច្នេះអ្នកអាចរៀនទម្លាប់នឹងភាពឈឺចាប់នេះបន្ដើរៗក៏ល្អ។

៣ កាហ្វេគឺជាមិត្តសម្លាញ់របស់អ្នក

ត្រៀមលុយមួយផ្នែកសម្រាប់កាហ្វេ និងភេសជ្ជៈប៉ូវកម្លំាងឲ្យហើយទៅ ព្រោះថាអ្នកនឹងត្រូវការវាសម្រាប់ការងារដាច់យប់ និងរក្សាលំនឹងថាមពល។

៤ លាហើយកម្មវិធីសប្បាយៗ

មុននឹងចូលរៀនផ្នែកនេះ អ្នកអាចនឹងមានពេលចូលរួមពិធីជប់លៀង ឬក្លឹបកម្សាន្តផ្សេងៗនាពេលចុងសប្ដាហ៍ តែបន្ទុកសាលានឹងធ្វើឲ្យអ្នកឈានជើងទៅណាមិនរួចឡើយ (ទោះទៅ ក៏មិនសប្បាយក្នុងចិត្ត)។

៥ ចុកខ្នងសឹងតែនិយាយលែងរួច

មុខវិជ្ជានេះគឺត្រូវការចំណាយពេលយូរលើការគូរយ៉ាងផ្ចិតផ្ចង់ ការសម្លឹងកុំព្យូទ័ររាប់ម៉ោង និងជាពិសេសនៅពេលកាត់ម៉ាកែត ខ្នងរបស់អ្នកនឹងកោង ហើយឈឺសឹងតែស្រក់ទឹកភ្នែកតែម្ដង។

៦ បាត់file

អ្នកនឹងត្រូវគូរប្លង់ក្នុងកម្មវិធីដូចជាsketch up, 3ds max, autocad, photoshop…ហើយប្រសិនបើកុំព្យូទ័ររបស់អ្នកខ្សោយ ឬក៏អ្នកមិនបានចុចsaveឲ្យបានញឹកញាប់ នោះអ្នកនឹងអាចបាត់fileកណ្ដាលទី ហើយនោះគឺជាសុបិន្តដ៏អាក្រក់បំផុតរបស់សិស្សស្ថាបត្យកម្មទំាងអស់។


អត្ថបទ៖ ដេមី