ទៅដល់ប្រទេសវៀតណាម គួរទៅលេងកន្លែងណាខ្លះ?

  • 2017-10-06 03:06:20
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទៅដល់ប្រទេសវៀតណាមម្ដងៗ ជ្រួលជ្រើមពេក មិនដឹងថាគួរទៅកន្លែងខ្លះ តែចាប់ពីពេលនេះលែងភ័យហើយ ដោយសារតែខាងក្រោមនេះ គឺជាកន្លែងមួយចំនួននៅប្រទេសវៀតណាម ដែលអ្នកទៅហើយនឹងមិនស្ដាយក្រោយនោះទេ។

១ ទីក្រុងHanoi

ប្រសិនបើអ្នកមិនបានដើរផ្សងព្រេងកន្លុកកន្លៀតនៅទីក្រុងហាណូយ គឺពិតជាស្ដាយក្រោយមិនខាន ម្យ៉ាងវិញទៀតទីក្រុងហាណូយ គឺមានលក្ខណៈខុសប្លែកពីទីក្រុងហូជីមិញខ្លាំង និងមានអាកាសធាតុត្រជាក់ខ្លំាងនៅរដូវរងារ។

២ Ha Long Bay

បើចង់ទៅHa Long Bay អ្នកនឹងចំណាយពេលប្រហែល៥ម៉ោងពីទីក្រុងហាណូយ តែទេសភាព គឺពិតជាមិនខកបំណងឡើយ។

៣ ភូមិ Sapa

ជាកន្លែងដ៏ល្អប្រសិនបើអ្នកចង់ឡើងភ្នំ ឬទំនាក់ទំនងជាមួយនឹងជនជាតិភាគតិច។

៤ Hue

៥ ទីក្រុងDa Nang

ទីក្រុងដែលធំជាងគេលំដាប់ទី៥ ស្ថិតនៅចន្លោះទីក្រុងហាណូយ និងទីក្រុងហូជីមិញ។

៦ ទីក្រុង Hoi An

Hoi Anគឺជាទីតំាងមួយដែលតែងតែមានភាពមមារញឹក និងជាទីចូលចិត្តរបស់អ្នកដើរលេងកម្សាន្តមួយចំនួនផងដែរ។ ម្យ៉ាងវិញទៀត Hoi Anក៏បានជាប់UNESCO World Heritage Siteដែលមានអ្នកទេសចរជាច្រើនកុះករទៀតផង។

៧ ទីក្រុង Nha Trang

ល្អបំផុតសម្រាប់អ្នកដែលចូលចិត្តទស្សនីយ៍ភាពសមុទ្រដ៏ធំល្វឹងល្វើយ។

៨ ឆ្នេរ Mui Ne

វាមានភាពល្បីល្បាយដោយសារការជិះទូក និងអ្នកនឹងកាន់តែចូលចិត្ត ប្រសិនបើអ្នកមិនចូលចិត្តមានអាគារខ្ពស់ៗរញ៉េរញ៉ៃ។


អត្ថបទ៖ ដាលីន