ម្ហូប​បម្រុង​ងាយ​ៗ​ធ្វើ​សម្រាប់​អ្នក​ដាច់យ៉ៃ​

  • 2017-10-14 00:10:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ខ្លះ​សម្រាប់​អ្នក​ដែរ​នៅ​ផ្ទះ​ម្នាក់​ឯង​ ប្រាកដ​ជា​មាន​អារម្មណ៍​ថា​ធុញថប់​ មិន​ចង់​ទៅ​ណា​ ជា​ពិសេស​នៅ​ពេល​ឈឺ ឬ​ក៏​ដាច់​ពេល​​លុយ​។​ តើ​យើង​គួរ​ធ្វើ​យ៉ាង​ដូច​ម្ដេច​ អាច​មាន​អាហារ​ញ៉ាំ​ប្រសិន​បើ​យើង​នៅ​ក្នុង​កាលៈទេសៈ​បែប​នេះ? ថ្ងៃ​នេះ​ សប្បាយ​ដើរ​ សូម​ណែនាំ​អាហារ​បម្រុង​ស្រួល​ៗ ចំណាយ​ពេល​​តិច ថវិកា​តិច​ ហើយ​អាច​ញ៉ាំ​បាន​យូរ​​ ។ នោះ​គឺជា​ពង​ទារ​ប្រៃ ។

វត្ថុធាតុដើម មាន​ដូច​ជា​ ៖

-ពង​ទា​ធម្មតា ៣០​គ្រាប់​(អាច​ដាក់​​​តាម​តម្រូវ​ការ​)

-អំបិល​គ្រួស ( កុំ​ប្រើ​អំបិល​ម៉ត់) ១ចាន​ចង្កឹះ​

-ក្រឡ​ជ័រ​សម្រាប់​​ត្រាំ (​ល្មម​អាច​ដាក់​ពង​ទា​បាន​៣០​គ្រាប់​)​​ ​​

ពងទាធម្មតា
អំបិលគ្រួស​

វិធី​ធ្វើ​៖

ដំបូង​លាង​ពង​ទា​ឲ្យ​បាន​ស្អាត​ ដាក់​ឲ្យ​ស្រស់​ទឹក ​ទុក​មួយ​ឡែក​ ។ បន្ទាប់​មក​ដាក់​ឆ្នាំង​ដាំ​ទឹក​ (​ប្រហែល​ ៤លីត្រ) ​ឲ្យ​ពុះ រួច​​ដាក់​អំបិល​គ្រួស​ចូល​ កូរ​ឲ្យ​រលាយ​អស់​ រួច​បិទ​ភ្លើង​ទុក​ឲ្យ​ត្រជាក់​។

ចាប់​ផ្ដើម​រៀប​ពង​ទា​ដាក់​ចូល​ក្នុង​ក្រឡ​ជ័រ​ឲ្យ​បាន​ល្អ​ ហើយ​យក​ទឹក​អំបិល​ដែល​ទុក​ឲ្យ​ត្រជាក់​នោះ​មក​ចាក់​ចូល​ក្នុង​ក្រឡ​ពង​ទា​ ហើយ​រក​កូន​ចាន​មួយ​មក​សង្កត់​ពង​ទា​នោះ​ឲ្យ​លិច​ក្នុង​ទឹក​អំបិល​ រួច​គ្រប​គម្រប់​ក្រឡ​​ជា​ការ​ស្រេច។ ពង​ទា​ប្រៃ​ដែល​ឆ្ងាញ់​ល្មម​ គឺ​ក្រោយ​ពេល​ត្រាំ​ បាន​រយៈ​ពេល​ ២០​ថ្ងៃ​( គិត​ចាប់​ពី​ថ្ងៃ​ដាក់​ត្រាំ​​)។ ជា​ពិសេស​ពង​ទាប្រៃ​ញ៉ាំ​ឆ្ងាញ់​ជាមួយ​នឹង​បបរស។

ពងទាត្រាំ​ក្នុង​ក្រឡ
ពងទាចម្អិនរួច​

កំណត់​ចំណាំ ៖ ក្រោយ​ត្រាំ​បាន​រយៈពេល​២០​ថ្ងៃ​ហើយ​ ស្រង់​ពង​ទា​នោះ​ចេញ​ពី​ទឹក​អំបិល ហើយ​លាង​ទឹក​ធម្មតា​ បន្ទាប់​មក​អាច​រៀប​ដាក់​ទុក​ក្នុង​ប្រអប់​​យក​ដាក់​ក្នុង​ទូរ​ទឹក​កក​បាន​(​ អាច​ទុក​បាន​រាប់​ខែ)។ ​​​​​​


អត្ថបទ៖ chanvutha yin