ការដាក់តាំងបង្ហាញរូបភាពនៅលើអេក្រង់ទូរសព្ទជាផ្នត់គំនិតថ្មី
- 2017-10-17 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ការដាក់តាំងបង្ហាញរូបភាពនៅលើអេក្រង់ទូរសព្ទជាផ្នត់គំនិតថ្មី
ចន្លោះមិនឃើញ
សព្វថ្ងៃនេះ ទូរស័ព្ទដៃទំនើបៗ ឬហៅជាភាសាអង់គ្លេសថា “Smartphone” គឺជាប្រធានបទដ៏ក្ដៅគគក់។ មនុស្សម្នាស្ទើរតែគ្រប់គ្នាហើយដែលមាន Smartphone កាន់ក្នុងដៃ។ Smartphone បច្ចុប្បន្ននេះមានអេក្រង់ធំៗ មានពណ៌ឌិតល្អ ភ្លឺច្បាស់ត្រជាក់ភ្នែក ថែមទាំងមានកាមេរ៉ា ដែលអាចចាប់យករូបភាពបានយ៉ាងល្អ។ និយាយដល់រឿងអេក្រង់វិញ មនុស្សម្នាចូលចិត្តដាក់តាំងរូបភាពស្អាតៗ ប្លែកខុសៗគ្នា អ្នកខ្លះចូលចិត្តដាក់តាំងរូបCute Cute របស់ខ្លួនឯង ខ្លះទៀតចូលចិត្តដាក់តាំងរូបភាពដែលខ្លួនឯងថត និងខ្លះទៀតចូលចិត្តទាញយករូបភាពចេញពីកម្មវិធី ឬគេហទំព័រតាមអ៊ីនធឺណិតផ្សេងៗ។
តើការតាំងរូបភាពបែបណាទើបស្អាត និងជួយបង្កើនសម្រស់ទូរសព្ទរបស់អ្នកមួយកំរិតទៀតនោះ?
តម្រូវការមានច្រើនណាស់ ប៉ុន្តែរូបភាពដែលដាក់តាំងមិនប្រាកដថាមិនមានភាពព្រិល ឬ បែកសាច់រូបភាពនោះទេ។ សប្បាយដើរ សូមណែនាំកម្មវិធី(Application)មួយដែលអាចអនុញ្ញាតិអោយលោកអ្នក ទាញ យក (Download)រូបភាពច្បាស់ៗ ស្អាតៗជាច្រើនដែលមិនបាត់បង់ទំហំ ឬ គុណភាពដើមនៃរូបភាពនោះទេ។
HD Wallpaper for Pexels- by Dpanic
កំណត់ចំណាំ៖ សម្រាប់អ្នកដែលប្រើប្រាស់ទូរសព្ទប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ Android តែប៉ុណ្ណោះ
អត្ថបទ៖ chanvutha yin