តើធ្វើយ៉ាងណាទើបសន្សំប្រាក់បានគង់វង្ស?
- 2017-10-18 03:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តើធ្វើយ៉ាងណាទើបសន្សំប្រាក់បានគង់វង្ស?
ចន្លោះមិនឃើញ
ការសន្សំប្រាក់មានច្រើនរបៀបណាស់សព្វថ្ងៃនេះ តែត្រូវដឹងថាការសន្សំប្រាក់បែបណាដែលអាចនៅគង់វង្សបានយូរ។ មុនដំបូងយើងត្រូវដឹងពីនិយមន័យនៃការសន្សំប្រាក់ និង របៀបសន្សំសិនខ្លះៗសិន៖ ការសន្សំប្រាក់គីជាការរក្សាទុក ឬ ដកទុកប្រាក់(ចំណូល)មួយចំណែក (តិច ឬ ច្រើនតាមភាពជាក់ស្តែង) ទុកសម្រាប់ប្រើប្រាស់នៅពេលចាំបាច់ណាមួយ ឬក៏ប្រើប្រាស់ក្នុងករណីបន្ទាន់ ហើយការសន្សំប្រាក់នេះក៏ជាចំណែកមួយនៃការកាត់បន្ថយការចាយវាយមួយកំរិតដែរ។ ជាមួយនិងការសន្សំប្រាក់នេះដែរ វាមានច្រើនទម្រង់ដែលអ្នកអាចធ្វើបានដូចជា៖ ការសន្សំប្រាក់ក្នុងធនាគារ ការសន្សំប្រាក់ដោយខ្លួនឯងខ្នាតធំ ឬតូចជាប្រាក់រៀលខ្មែរ ឬប្រាក់ដុល្លារអាមេរិក ការសន្សំដោយដាក់ក្នុងកូនជ្រូកដី ឬទីកន្លែងសម្ងាត់របស់ខ្លួនឯងផ្សេងៗ ល។
មនុស្សភាគច្រើនសន្សំប្រាក់មិនសូវបានដោយសារតែការចំណាយច្រើន ឬមិនសូវចេះរិះថាំ។ តើត្រូវធ្វើដូចម្តេចដើម្បីអោយការសន្សំនេះប្រសើរឡើង? ចូលក្រឡេកមើលទៅពេលវេលាដើរផ្សារទំនើប ឬទីកន្លែងផ្សេងៗបន្តិចទៅមើល! ពេលទូរទាត់ប្រាក់រួចទទួលប្រាក់អាប់មកវិញ តើក្រដាស់ប្រាក់នោះមានសណ្ឋានយ៉ាងណា? ថ្មីណាស់មែនទេ! មើលទៅទំនងណាស់មែនទេ! ចុះហេតុអ្វីក៏មិនសន្សំវាទុកទៅ?
មនុស្សមួយចំនួននិយាយថាវាជាក្រដាស់ប្រាក់តូច ទុកវាធ្វើអី ចាយទៅកុំអោយពិបាកទុកដាក់? តែគួរកត់សម្គាល់ទៅលើសុភាសិតមួយដែលពោលថា តក់ៗពេញបំពង់ ។ ការសន្សំប្រាក់មិនមែនទាល់តែមានប្រាក់ច្រើន ឬក៏មានក្រដាស់ប្រាក់ធំ (ឧ. ១០,០០០រៀល) ទើបអាចសន្សំបាននោះទេ ក្រដាស់ប្រាក់ ១០០រៀលក៏អាចអោយអ្នកសន្សំវាបានដែរ។ ការសន្សំក្រដាស់ប្រាក់ថ្មីៗ វាអាចជួយអោយអ្នកមានប្រាក់ច្រើនដោយមិនដឹងខ្លួនក៏ថាបាន គ្រាន់តែវាប្រើប្រាស់រយៈពេលយូរបន្តិច។ ម៉្យាងទៀតប្រាក់ដែរសន្សំបានច្រើនឬតិច វាអាស្រ័យទៅលើប្រាក់អាប់ដែរអ្នកទទួលបានដែរ ប្រសិនបើអ្នកទទួលបានប្រាក់អាប់ជាក្រដាស់ថ្មីៗច្រើន អ្នកនឹងសន្សំបានច្រើនផងដែរ។ ទាំងអស់នេះមិនមែនមានន័យថាអ្នកត្រូវតែទៅផ្សារទំនើប ឬក៏ ទៅទិញទំនិញជាប្រចាំដើម្បីបានប្រាក់អាប់យកមកសន្សំនោះទេ តែវានៅក្នុងករណីនៃការសន្សំទូទៅ និងជាចំណែកមួយជួយអោយការសន្សំប្រាស់របស់អ្នកមានតុល្យភាព។ បទពិសោធន៍នៃការសន្សំក្រដាស់ប្រាក់ថ្មីពីប្រិយមិត្តសប្បាយដើរ គឺបងប្រុស ហេង ដែលគាត់សន្សំបានរ៉ាប់សិបម៉ឺនរៀលពីការរក្សាទុកក្រដាស់ប្រាក់ថ្មី និងថ្មីល្មមៗ ប្រើរយៈពេលជិត១ឆ្នាំ។ គាត់បង្ហាញថាប្រាក់ទាំងនោះ អាចជួយគាត់នៅគ្រាលំបាកណាមួយបាន។ “ការចាយប្រាក់រៀលខ្មែរជួយលើកតម្កើនតម្លៃប្រាក់រៀលខ្មែរ ហើយការសន្សំប្រាក់ខ្មែរក៏ជួយលើកតម្កើនតម្លៃប្រាក់រៀលខ្មែរដែរ”
សាកល្បងសន្សំទាំងអស់គ្នាណា
អត្ថបទ៖ chanvutha yin