តោះ ទៅសាកស្រាក្រឡុកតាម រទេះហិប ម្ដង ! បរិយាកាសមិនចាញ់ក្នុងហាងទេ...
- 2017-10-18 10:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តោះ ទៅសាកស្រាក្រឡុកតាម រទេះហិប ម្ដង ! បរិយាកាសមិនចាញ់ក្នុងហាងទេ...
ចន្លោះមិនឃើញ
រាជធានីភ្នំពេញ ជាទីក្រុងដែលពោលពេញ ទៅដោយកន្លែងកម្សាន្តសប្បាយជាច្រើន រហូតដល់ពេលខ្លះយើងមិនដឹងថាជ្រើសរើសយកកន្លែងណាដែលជាទីសម្រាកលំហែអារម្មណ៍នាពេលល្ងាចបន្ទាប់ពីការងារ ឬក៏ការសិក្សានោះ។ ថ្ងៃនេះសប្បាយដើរនឹងណែនាំនូវកន្លែងមួយដែលអាចអង្គុយ ញ៉ាំអាហារ ផឹកភេសជ្ជៈបន្ធូរអារម្មណ៍ ជាមួយនឹងមិត្តភ័ក្ដិបាន។ ទោះបីជាមិនដូចតាមហាងទំនើប ឬក៏ជាបន្ទប់មានម៉ាស៊ីនត្រជាក់ ប៉ុន្ដែបរិយាកាសបែប នេះវារ៉ូមេទិចម្យ៉ាងជាមួយនឹងភ្លើងអំពូលដ៏ទាក់ទាញ នេះរបស់ «រទេះហិប » នេះ ។ ហិបជាឈ្មោះរទេះលក់ភេសជ្ជៈ មួយដាក់មានទីតាំងនៅលើផ្លូវវត្តបទុមវតី ដែលចាប់ផ្ដើមបើកលក់ចាប់ពីម៉ោង៥កន្លះ ល្ងាចតទៅដែលមានភេសជ្ជៈ គ្រប់រសជាតិឆ្ងាញ់ៗ ដែលច្នៃដោយផ្ទាល់ទៅតាមតម្រូវចិត្តអ្នកផឹក មិនថា ជាប្រភេទ ស្រាក្រឡុក ភេសជ្ជៈផ្លែឈើ ជាមួយនឹងតម្លៃសមរម្យទៀត។
តោះ បើប្រិយមិត្តមិនដឹងថានឹងទៅណាអាចទៅសាករសជាតិ ភេសជ្ជៈគ្រប់ប្រភេទនៅរទេះហិបបាន ទាំងបរិយាកាសនៅទី នោះក៏មិនអន់ដែរ។
អត្ថបទ៖ chanvutha yin