ប្រភេទ​ស្រា​ក្រឡុក​​៧​មុខ​ដែល​ល្អ​សម្រាប់​អាកាសធាតុ​ក្ដៅ​​និង​​មាន​ជាតិ​ កាឡូរី (calories) តិច

  • 2017-10-22 03:35:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្រា​ក្រឡុក​​មិន​មែន​គ្រាន់​តែ​សម្រាប់​ការ​ញ៉ាំ​ឱ្យ​មាន​ភាព​រីក​រាយ​តែ​ប៉ុណ្ណោះ​ទេ​, គឺ​ស្ទើរ​តែ​ត្រូវ​ការ​ជា​ចាំ​បាច់​ទៀត​ផង​នៅ​រដូវ​ក្ដៅ​។​ ដូច្នេះ​តើ​រូបមន្ត​ស្រា​ក្រឡុក​ណា​ខ្លះ​ដែល​ញ៉ាំ​ទៅ​មិន​បន្ថែម​​ជាតិ​ កាឡូរី​calories​?

1. Sparkling White Peach Sangria

​​White peach sangria ត្រជាក់​ៗ​អាច​ជួយ​ឱ្យ​អ្នក​បំភ្លេច​នូវ​អាកាស​ធាតុ​ក្ដៅ ជាមួយ​នឹង​រសជាតិ​ផ្លែ​ប៉ែស​​ពណ៌​សរ​។​ រូបមន្ត​ធ្វើ sangria​ គឺ​គេ​ប្រើ​ Moscato ដែល​ជា​ប្រ​ភេទ​ស្រា​ពណ៌​សរ​ដែល​មក​ពី​តំបន់​ភាគ ឦសាន​នៃ​ប្រទេស​អ៊ីតាលី​​ សម្រាប់​ភេសជ្ជ​នេះ​ វា​មាន​រសជាតិ​ផ្អែម​តិចៗ​។

2. American Virgin ​ បើ​អ្នក​ចង់​ត្រឡប់​មក​រក​រូប​រាង​ដ៏​ស្រឡូន​ស្អាត​បន្ទាប់​ពី​រដូវ​កាល​ឈប់​សម្រាក​​, នោះ​ការ​ញ៉ាំ​ស្រា​ក្រឡុកAmerican Virgin​ នេះ​គឺ​ល្អ​ណាស់។​ សម្រាប់ភេសជ្ជៈ ប្រភេទ​នេះ​មាន​ត្រឹម​តែ៣៤ calories ​ប៉ុណ្ណោះ​។ ពេល​ញ៉ាំ​ទៅ​ធ្វើ​ឱ្យ​មាន​អារម្មណ៍​ស្រស់​ស្រាយ។​

3. Skinnygirl Margarita

​​​​បើ​អ្នក​ចូល​ចិត្ត​ញ៉ាំ​Margaritaតែ​មិន​ចង់​ឱ្យ​ប៉ះ​ពាល់​ដល់​​ការ​តម​អាហារ​របស់​អ្នក​, អញ្ចឹង​សាក​ញ៉ាំ​ Skinnygirl Margarita នេះវិញ។​​​ វា​ជា​ជម្រើស​ល្អ​សម្រាប់​រដូវ​ក្ដៅ ​និង​ជួយ​មិន​ឱ្យ​លើស​ជាតិ​calories។

4. Taquila Berry Blast

ទឹកcranberry​មាន​ពណ៌​ក្រហម​ស្អាត​ដែល​ធ្វើ​ឱ្យ​យើង​មិន​ញ៉ាំ​មិន​បាន​។ ​វា​ល្អ​សម្រាប់​ពេល​ជួប​ជុំ​មិត្តភ័ក្ដិ​។

5. Watermelon Fizz

​​​ផ្លែ​ឪឡឹក​ជា​ផ្លែឈើ​ល្អ​មាន​ប្រយោជន៍​​ជួយ​ពន្យារ​ភាព​ចាស់​។ Watermelon Fizz នេះ​មាន​រសជាតិ​ស្រា​ម៉ិចស៊ីកូ​ (Tequila)។​អ្នក​ក៏​អាច​បន្ថែម​​នូវ​cilantro, bamboo, ទៅ​ក្នុង​កែវ​បាន​ដែរ។

​​6. Vegan Mudslide

បើ​អ្នក​ចង់​រក្សា​រ​ទម្លាប់​​​ជា​vegan​របស់​អ្នក​អញ្ចឹង​ Vegan Mudslide គឺ​ជា​ជម្រើស​រើស​ដ៏​ប្រ​សើរ​។​​ Vegan Mudslide មាន​លាយ​ស្រា​វ៉ូដកា​(Vodka) និង​​Almond milk។

7. Pineapple Martini

ផ្លែ​ម្នាស់​ជា​ផ្លែ​ឈើ​ល្អ​​សម្រាប់​អាកាស​ធាតុ​ក្ដៅ​។​ គ្មាន​អ្វី​ដែល​ពិសេស​ជាង​ញ៉ាំ​វា​ជា​មួយ​Martiniទេ!


ប្រភព៖ glaminati អត្ថបទ៖ Sin Sovannleakhena