បើចង់ទៅលេងប្រទេសជប៉ុន ដឹងថាពេលណាល្អបំផុតអត់????

  • 2017-10-24 09:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រទេសជប៉ុនគឺជាប្រទេសដែលមានបួនរដូវដាច់ដោយឡែកពីគ្នា ដែលធ្វើឲ្យបរិយាកាសនិងភូមិសាស្រ្តដែលប្រែប្រួលទៅតាមរដូវទាំងនោះ ដូច្នេះវប្បធម៌ក្នុងតំបន់ដែលមានទៅតាមរដូវនីមួយៗនាំមកនូវទិដ្ឋភាពផ្សេងគ្នានៃចរិតលក្ខណៈដ៏អស្ចារ្យ របស់ប្រទេសជប៉ុនផងដែរ។ បើចង់ទៅលេងប្រទេសជប៉ុន ដឹងថាពេលណាល្អបំផុតអត់????

រដូវផ្ការីក

រដូវផ្ការីកគឺ ជារដូវដ៏ល្អបំផុតដែល លោកអ្នកគួរតែទៅទស្សនាប្រទេសជប៉ុន ដោយសារតែនៅពេលនោះ ដើមផ្កាសាគូរ៉ាចាប់ផ្ដើមរីកមានពណ៌ ស និង ផ្កាឈូកស្ទើរតែពាសពេញប្រទេសជប៉ុនហើយ ប្រជាជនជប៉ុនគឺប្រមូលផ្ដុំគ្នាញ៉ាំនំហាន់នីនៅក្រោមដើមឈើដែល កំពុងតែរីកនោះ។

រដូវក្តៅ

រដូវក្តៅគឺជារដូវមួយ ដែលប្រជាជនជប៉ុនប្រារព្ធពិធីជាច្រើននៅតាម ដងផ្លូវដែលបញ្ជាក់ពីវប្បធម៌របស់ពួកគេ។ ក្នុងនោះដែលក៏មានការបាញ់កាំជ្រួច នឹងមានការលក់អាហារជាច្រើននៅតាមដងផ្លូវ ដែលលោកអ្នកអាចទទួលបទពិសោធន៍ជាច្រើនប្រសិនជាទៅលេងប្រទេសជប៉ុននៅរដូវក្ដៅ។

រដូវរងា

នៅរដូវនេះ ប្រទេសជប៉ុននឹងក្លាយទៅជាទីលាន ជិះស្គីរទឹកកកដ៏ធំមួយ ដែលកន្លែងដែលល្បីល្បាញក្នុងការលេងល្បែងនេះគឺ កោះ Hokkaido ដែលមានភ្នំទឹកកកដ៏ធំ ថែមទាំងមានកន្លែង លេងស្គីរដ៏ទំនើបទផងដែរ។


ប្រភព៖ theculturetrip ប្រែ​សម្រួល៖ sophea kheang