ភ្លក់នៅ! ស្លាបមាន់៧ រសជាតិ ស្នាដៃរបស់ប្រពន្ធគាត់ណា ឆ្ងាញ់ៗទៀតហើយ!

  • 2017-10-24 04:30:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រឡុក! ក្រឡុក! ក្រឡុក! សម្លេងក្រឡុកបូករួមជាមួយនឹងក្លិនឈ្ងុយរបស់ស្លាបមាន់បំពង ជើងមាន់បំពង ប្រហិតបំពង ហើយនឹងសាច់មាន់បំពងជាមួយម្សៅរបស់អ៊ីស្អាតនៅតូប ស្លាបមាន់ក្រឡុកគ្រឿងពិសេស។ លក់ដាច់ខ្លាំងណាស់បងប្អូន ឈរចាំទិញគ្រប់ៗគ្នាព្រោះថារស់ជាតិវិញនិយាយពីថាឆ្ងាញ់ប្លែកមាត់សំខាន់ហិរៗត្រូវមាត់ត្រូវចិត្តតែម្តង។

មានក្រឡុករស់ជាតិ៧យ៉ាង៖ រស់ជាតិឈីស, រស់ជាតិBBQ, រស់ជាតិម្ទេសប្លោក, រស់ជាតិតុងយ៉ាំ, រស់ជាតិក្រូចឆ្មា, រស់ជាតិម្រេច និងរស់ជាតិខ្ទឹម។ តូប ស្លាបមាប់ក្រឡុកគ្រឿងពិសេសរស់ជាតិ៧យ៉ាង ស្នាដៃប្រពន្ធខ្ញុំ

លក់ចាប់ពីម៉ោង ៩ព្រឹក ដល់ម៉ោង ៧យប់ ទីតាំ៖ នៅលើផ្លូវលេខ ១៥៥ កែងផ្លូវចូលផ្សារទួលទំពូងខាងក្រៅ មុខហាងកេរ្ត៍ម្តាយខ្ញុំ


អត្ថបទ៖ Heng Bun