បើសិនជាទៅបោះជំរុំតង់ តើអ្នកទាំងអស់គ្នាត្រូវត្រៀមអ្វីទៅខ្លះ?

  • 2017-10-26 04:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ធ្លាប់ទៅបោះជំរុំតង់ជាមួយមិត្តភក្តិច្រើនជុំគ្នាដែរទេ? ការបោះជំរុំតង់គឺសប្បាយ ម៉្យាងវាប្លែកពីការដើរលេងនឹងគេងនៅក្នុងសណ្ឋាគារ។ យើងត្រូវគេងក្នុងព្រៃ តាមមាត់ឆ្នេរសមុទ្រ តាមមាត់ព្រែក ឬនៅលើភ្នំក៏មានដែរ។ សម្រាប់អ្នកធ្លាប់ ប៉ុន្តែមិនញឹកញាប់ និងអ្នកមិនដែលទៅសោះ គួរតែស្វែងយល់ពីសម្ភារៈខ្លះៗដែលយកទៅតាមខ្លួន។ ការបោះជំរុំតង់ដ៏សប្បាយ និងប្រកបដោយសុវត្ថិភាពគឺអាស្រ័យទៅលើការរៀបចំរបស់របរចាំបាច់ដែរ បើគ្មានរបស់របរទាំងនោះទេ អ្នកអាចហ្នឹងមានការលំបាកខ្លះៗផងដែរ។ មាន​សម្ភារៈដែលយកទៅមានដូចជា៖

១. សម្លៀកបំពាក់៖ ខោរជើងវែងអាវដៃវែង សម្រាប់​ការពារមូសឬសត្វល្អិតខាំនៅពេលយប់ ខោរអាវតាមចំណូលចិត្តសម្រាប់ស្លៀកនៅពេលថ្ងៃ(មើលតាមអាកាសធាតុ)

២. ការបូបមួយតូចល្មមដែលមានរបស់របរសម្រាប់ងូតទឹកដូចជា៖ ថ្នាំនិងច្រាស់ដុសធ្មេញ សាប៊ូដុសខ្លួន សាប៊ូកក់សក់ សាប៊ូលាងមុខ។ (ចំណាំ៖ គួរតែយករបស់ទាំងអស់ក្នុងបរិមាណសមរម្យសម្រាប់ប្រើ ២ទៅ៣ថ្ងៃ)

៣. ឡេលាបការពារកំដៅថ្ងៃ និងឡេលាបការពារមូសឬសត្វល្អិតខាំ

៤. ប្រេងខ្យល់ប្រេងកូឡា និងប្រអប់ដាក់ថ្នាំពេទ្យមួយចំនួន (ថ្នាំចុកពោះរាគ ថ្នាំឈឺក្បាល វិលមុខ ក្តៅខ្លួន ។ល។)

៥. ក្រដាស់ជូតមាត់ និងក្រដាស់សើម

៦. ភួយស្តើងៗល្មម ជាមួយកូនខ្នើយតូចមួយ

៧. ពិល កូនកាំបិត ដែកកេះ ថង់សម្រាប់ដាក់ឥវ៉ាន់ និងខ្សែពួរតូចទុកសម្រាប់ប្រើនៅពេលចាំបាច់

៨. អាហារសម្រន់ដូចជា៖ នំកញ្ចប់ ដំណាប់ផ្លែឈើ មីកំប៉ុង ទឹកសុទ្ធ ផ្សេងៗ ។ល។

ខាងលើនេះជាសម្ភារៈដែលយើងត្រូវយកតាមខ្លួន។ វាអាចនៅមានរបស់មួយចំនួនតូចទៀត តែអាស្រ័យទៅលើអ្នកប្រើនោះទេ ថាគាត់ត្រូវការអ្វីបន្ថែមទៀតទេ។

កុំភ្លេចទៅបោះតង់លេងណា សប្បាយខ្លាំងណាស់


អត្ថបទ៖​ Bun Heng