អស់បញ្ហាជាមួយការបញ្ជូនរូបភាព ដោយបាត់បង់គុណភាពរូបដើមទៀតហើយ!

  • 2017-10-29 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេលធ្វើដំណើរកម្សាន្តជាមួយមិត្តភក្តិម្តងៗ ថតរូបមិនដែលថាតិចជាង ១០០រូបទេ គឺថាមានគ្រប់Style គ្រប់ទីកន្លែងតែម្តង។ តែអ្វីដែលពិបាកនោះគឺពេលបញ្ជូនរូបអោយគ្នីគ្នាម្តងៗ មិនច្បាស់ស្អាតដូចនៅពេលថតនោះទេ ព្រោះរូបទាំងនោះភាគច្រើនគឺបញ្ជូនតាម Facebook Messenger រីឯអ្នកខ្លះទៀតប្រើប្រាស់ប្រព័ន្ធBluetooth ឬNFC តែកុំភ្លេចថាប្រព័ន្ធទាំងនេះប្រើបានតែពេលទូរសព្ទទាំង២នៅជិតគ្នាតែប៉ុណ្ណោះ។ ចុះបើនៅឆ្ងាយពីគ្នាវិញ ធ្វើយ៉ាងមិចទៅ???

Telegram អាចជួយបាន ព្រោះថាវាជាApplication មួយដែលបង្កើតឡើងក្នុងទម្រង់ទំនាក់ទំនងបែបជាលក្ខណៈផ្ទាល់ខ្លួន និងជាលក្ខណៈក្រុមផងដែរ។ អ្វីដែលពិសេសនោះគឺ Telegram នេះអាចអោយអ្នកបញ្ជូនរូបភាព និងឯកសារផ្សេងៗ ទៅកាន់អ្នកដទៃបានយ៉ាងងាយស្រួលដោយមិនបាត់បង់គុណភាពដើមនៃរូប (Resolution) និងទំហំរូប (MB) ដែលអ្នកបានថតរួចនោះទេ។ រូបខាងក្រោមនេះជាគំរូរបស់កម្មវិធីTelegram ជាមួយប្រព័ន្ធប្រតិបត្តិការ Android៖

នេះជាគំរូរបស់កម្មវិធីTelegram ជាមួយប្រព័ន្ធប្រតិបត្តិការ IOS៖

ងាយៗ! ពេលបញ្ជូនរូបភាពទៅកាន់ទូរសព្ទរបស់មិត្តភក្តិអ្នករួចរាល់ហើយ គ្រាន់តែគេចុចDownload រូបនោះហើយSave ទុកជាការស្រច។ កុំភ្លេច Download យកមកប្រើទាំងអស់គ្នាណា៕


អត្ថបទ៖​ Bun Heng