៥ យ៉ាងបន្ថែមឲ្យសម្រស់របស់អ្នកកាន់តែផូផង់

  • 2017-10-31 13:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រស់មានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់គ្នា។ ទោះនៅទីណាកន្លែងណា ឬទៅទីណាក្តី គ្រប់គ្នាតែងតែប្រាថ្នាចង់បានភាពស្រស់ស្អាត និងចង់ឲ្យអ្នករាល់គ្នាចាប់អារម្មណ៍។ ៥យ៉ាងនៃការថែររក្សាសម្រស់បែបធម្មជាតិនេះអាចជួយអ្នកឲ្យសម្រេចក្តីបំណងបាន៖

ទី១៖ ការថែររក្សាធ្មេញអោយសស្អាត

ធ្មេញក៏ជាផ្នែកមួយជួយឲ្យសម្រស់របស់អ្នកឡើងមួយកម្រិតផងដែរ។ តែបើធ្មេញរបស់អ្នកមាន ពណ៌ លឿង មានសំណកកំបោរច្រើន វាអាចជាបញ្ហានៃសម្រស់វិញហើយ។ សូមណែនាំការដុសធ្មេញដោយប្រើប្រាស់ម្សៅBaking Soda ម្តង ឬ ពីរដងក្នុងមួយសប្តាហ៍ ដើម្បីកំចាត់សំណកកំបោរនៅជាប់ធ្មេញ ធ្វើអោយធ្មេញរបស់អ្នកសជាង។

វិធីងាយៗ៖ គ្រាន់តែយកច្រាស់ដុសធ្មេញជ្រលក់ទឹកសើមៗ រួចចូកម្សៅBaking Soda ល្មមសមរម្យមកដុសធ្មេញអោយសព្វជាការស្រេច។ ហាមប្រើប្រាស់ជាប្រចាំ

ទី២៖ ថែររក្សាសក់របស់អ្នកអោយទន់រលោង

សម្រាប់នារីៗ សក់ក៏ត្រូវតែថែររក្សាដូចផ្ទៃមុខដែរ។ សូមណែនាំរូបមន្តប្រូតេអ៊ីនសម្រាប់ចិញ្ចឹមសក់ធ្វើអោយសក់វែងមានសំណើមទន់រលោងដោយគ្រាន់តែអប់សក់១សប្តាហ៍ម្តង ឬពីរដងជាមួយប្រេងអូលីវ ទឹកឃ្មុំនិងពងមាន់។

វិធីងាយៗ៖ យកពងមាន់ (ដាក់តាមសក់តិចឬច្រើន) ២គ្រាប់គោះដាក់ចានរួចលាយជាមួយទឹកឃ្មុំ១ស្លាបព្រាកាហ្វេ និងប្រេងអូលីវ ១ស្លាបព្រាបាយ កូរឲ្យសព្វរួចលាបនៅលើសក់ឲ្យជោក អប់ទុក១៥នាទី រួចកក់សក់ចេញជាការស្រេច។

ទី៣៖ ការថែររក្សាបបូរមាត់

បបូរមាត់ជាកន្លែងទាក់ទាញទី២បន្ទាប់ពីភ្នែក នៅលើផ្ទៃមុខ។ បើបបូរមាត់ឡើងខ្មៅ នោះវានិងធ្វើអោយយើងបាត់បង់សម្រាស់មួយកម្រិតហើយ។ វិធីធ្វើអោយបបូរមាត់ខ្មៅប្រែទៅជាពណ៌ស៊ីជំពូវិញ ដោយការលាយស្រ្កាប់ធម្មជាតិផ្សំពី ទឹកឃ្មុំ ស្ករស និង ក្រូចឆ្មា រួចយកមកលាបនិងដុសតិចៗប្រហែលជា១០នាទីនៅលើបបូរមាត់ជារៀងរាល់ថ្ងៃមុនពេលចូលគេង អ្នកហ្នឹងទទួលបានលទ្ធផលជាក់ជាពុំខាន។

ទី៤៖ ស្រ្កាប់(Scrub)មុខមួយសប្តាហ៍២ដងដើម្បីអោយជំរុះកោសិការចាស់ៗធ្វើឲ្យមុខទន់រលោង

ដុស មុខជាមួយហ្វូម(Foam)សម្អាតមុខមិនគ្រប់គ្រាន់ទេ ត្រូវការធ្វើស្រ្កាប់មុខចេញទៀតទើបទទួលបានលទ្ធផលគួរជាទីពេញចិត្ត។ សាកធ្វើតាមវិធីនេះទាំងអស់គ្នាទៅដើម្បីទទួលបានផ្ទៃមុខម៉ត់រលោងជាមួយស្រ្កាប់ធម្មជាតិផ្សំពីផ្លែចេក ផ្លែត្រសក់ ទឹកឃ្មុំ និងទឹកក្រូចឆ្មា ក្រឡុកចូលគ្នាអោយម៉ត់រួចទុកក្នុងទូរទឹកកកអោយត្រជាក់បន្តិច ចាំយកមកស្រ្កាប់នៅលើផ្ទៃមុខនិងក ប្រហែល២០នាទី រួចលាងទឹកចេញជាការស្រេច។

ទី៥៖ ស្រ្កាប់(Scrub) ខ្លួនធ្វើស្បែកទន់រលោងជាមួយរូបមន្តធម្មជាតិ

នៅពេលបានមុខស្អាតហើយ ដងខ្លួនក៏ត្រូវតែស្អាតទៅតាមនោះដែរ។ សូមណែនាំវិធីធ្វើស្រ្កាប់ដុសខ្លួនធម្មជាតិធ្វើអោយស្បែកទន់ម៉ត់រលោង បំបាត់ក្លិនខ្លួនបានយ៉ាងល្អ ផ្សំពីអំពិលទុំ(ជូរ) ទឹកដោះគោឆៅ អំបិលម៉ត់ ច្របល់ចូលគ្នាអោយសព្វ រួចយកមកដុសខ្លួនអោយសព្វរយៈពេល១៥ ទៅ២០នាទី។ ស្រ្កាប់ខ្លួន ២ទៅ ៣ដងក្នុងមួយសប្តាហ៍ដើម្បីទទួលបានលទ្ធផលល្អប្រសើរ។

ចង់ស្អាត ស្អាតបានតើ! ជាមួយរូបមន្តធម្មជាតិពិតៗ ធ្វើអោយសម្រស់កើនឡើងជាលំដាប់។ រៀនធ្វើទាំងអស់គ្នាណា!


អត្ថបទ៖ chanvutha yin