ទំនិញប្រេនកប់ៗ កំពុងលក់ប្រូម៉ូសិននៅផ្សារទំនើបក្រោមដីភ្នំពេញ បុណ្យអុំទូកនេះ
- 2017-11-02 02:04:03
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទំនិញប្រេនកប់ៗ កំពុងលក់ប្រូម៉ូសិននៅផ្សារទំនើបក្រោមដីភ្នំពេញ បុណ្យអុំទូកនេះ
ចន្លោះមិនឃើញ
ថ្ងៃនេះ Sabay Der សូមណែនាំផ្សារទំនើបក្រោមដីនៅសណ្ឋាគារណាហ្គាវើល (Naga World) ក្នុងទំហំដីជាង ១០ ០០០ម៉ែត្រការ៉េ និងជាផ្សារទំនើបប្លែកពីគេដែលតភ្ជាប់ពីណាហ្គាចាស់ទៅណាហ្គាថ្មីដ៏ទំនើបបំផុត។
ផ្សារទំនើបស្តង់ដារអន្តរជាតិនេះ មានលក់ផលិតផលម៉ាកល្បីៗ ដូចផ្សារទំនើបធំៗនៅសិង្ហបុរី ថៃ ជាដើម ហើយជាផ្សារទំនិញរួចពន្ធ (Duty Free Market) ។
ចំពោះភ្ញៀវជាតិ ផ្សារទំនើបមានគ្រឿងសម្អាងកូរ៉េម៉ាកល្បីៗដែលភ្ញៀវក្នុងស្រុកអាចទិញបាន ដូចជា OHUI SU:M។ មិនតែប៉ុណ្ណោះ ក៏មានហាងសម្លៀកបំពាក់ Levi’s គ្រឿងអលង្ការ និងនាឡិកា Casio Citizen Amy&Co និងផលិតផលក្នុងស្រុកផ្គត់ផ្គងដោយ Artisans Angkor ចម្លាក់ សូត្រ គ្រឿងលម្អដោយស្នាដៃខ្មែរពិតៗ ម្រេចកំពត ស្ករត្នោតរបស់ Confirel កាហ្វេ ជាដើម។
ឱកាសបុណ្យអុំទូកឆ្នាំនេះ ផ្សារទំនិញក្រោមដីភ្នំពេញ នឹងមានប្រូម៉ូសិនពី ១៥% ទៅ ៥០% ព្រមទាំងមានកាដូពិសេសចំពោះផលិតផលដែលមានរួមបញ្ចូលពន្ធសម្រាប់ភ្ញៀវខ្មែរ ចាប់ពីថ្ងៃទី ៣ រហូតដល់ថ្ងៃទី ១០ វិច្ឆិកា ជាមួយនឹងផលិតផលដូចជា Levi’s ,Citizen, Casio, Ohui, SU:M, Angkor Cookie, សាប៊ូAngkor, Best Life, Mekong Collection, Kang Ping ។
ផ្សារនេះបើកចាប់ពីម៉ោង ១០ ព្រឹកដល់ ១០ យប់៕
ដោយ៖ លីដា