ចង់ញ៉ាំគ្រឿងសមុទ្រឆ្ងាញ់ៗ ចម្អិនស្រស់ៗ ហើយមានតម្លៃសរម្យនោះ នៅទីនេះមានណាចា៎!
- 2017-11-07 10:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ចង់ញ៉ាំគ្រឿងសមុទ្រឆ្ងាញ់ៗ ចម្អិនស្រស់ៗ ហើយមានតម្លៃសរម្យនោះ នៅទីនេះមានណាចា៎!
ចន្លោះមិនឃើញ
អ្នកភ្នំពេញភាគច្រើនចូលចិត្តញ៉ាំអាហារសមុទ្រដែរមានដូចជា៖ ក្តាម បង្គា មឹក ងាវ ត្រីសាបាក់ និងសត្វសមុទ្រផ្សេងៗទៀត ហើយពួកគាត់ចូលចិត្តញ៉ាំអាហារសមុទ្រចម្អិនរួចស្រាប់ ព្រោះមិនចាំបាច់ពិបាកទៅធ្វើនៅផ្ទះញ៉ាំខ្លួនឯង។ ប៉ុន្តែបញ្ហាតែមួយរបស់អ្នកចូលចិត្តញ៉ាំគ្រឿងសមុទ្រនោះគឺនៅត្រង់ថា តើនៅកន្លែងណាទើបមានអាហារសមុទ្រចម្អិនស្រស់ៗ ថ្មីៗ ឆ្ងាញ់ៗ ត្រូវចិត្តនោះគាត់?
ទាំងនេះមិនមែនជាបញ្ហាទៀតទេ ព្រោះថានៅហាង Tipsy Seafood មានម្ហូបដែលពួកគាត់ត្រូវការជាច្រើនមុខ។ ហាងនេះមានលក់អាហារសមុទ្រជាច្រើន ចម្អិនយ៉ាងយកចិត្តទុកដាក់ ឆ្ងាញ់ ប្លែក សម្រាប់បម្រើជូនអតិថិជន។ ម្ហូបមានតម្លៃសមរម្យ ចាប់ពី ១ម៉ឺនរៀលឡើងទៅ សំខាន់ឱជារសឆ្ងាញ់តែម្តង។
ចំណាយលុយទៅលើអាហារឆ្ងាញ់មួយពេល ជួបជុំបងប្អូន មិត្តភក្តិសប្បាយរីករាយ ញ៉ាំម្ហូបឆ្ងាញ់ៗ។
អញ្ចឹងចាំអង្កាលទៀត ហ៎! ទៅ Tipsy ញ៉ាំ Seafoodទាំងអស់គ្នា។
Tipsy សាខា កោះពេជ្រ និង សាខា AEON Mall ភ្នំពេញ មានកន្លែងអង្គុយញ៉ាំស្រួលណា
អត្ថបទ៖ Bun Heng