ចំណាយ​ចាប់់​​ពី ៨ដុល្លារ​ មាន​ឱកាស​ឈ្នះ​រង្វាន់សន្ធឹកសន្ធាប់ពី​ Domino's Pizza សាខា​ថ្មីទី ៧

  • 2017-11-08 04:30:03
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ហាង​ដូមី​ណូភី​ហ្សា សាខា​ទី ៧ ចាប់​បើក​ថ្មី​នៅ​ទីតាំង​ទួលគោក ទល់មុខ TK Avenue ជាមួយនឹង​កម្មវិធី​សម្ពោធ​បើក​លក់​ជា​ផ្លូវការ​នា​ថ្ងៃទី ០៧ ខែ​វិច្ឆិកា ឆ្នាំ ២០១៧ ក្រោម​វត្តមាន​ភ្ញៀវ​កិត្តិ​យស អ្នក​សារ​ព័ត៌មាន និង​អតិ​ថិ​ជន​យ៉ាង​ច្រើនកុះ​ក​រ​។​

ដើម្បី​អបអរ​ឱកាស​ដ៏​ពិសេស​នេះ ហាង​ដូមី​ណូភី​ហ្សា ក៏​បាន​រៀបចំ​កម្មវិធី​ចាប់ឆ្នោត​ផ្សង​សំ​ណា​ង​ជូន​ដល់​អតិ​ថិ​ជន​ជាមួយនឹង​រ​ង្វាន់​យ៉ាងច្រើន​សន្ធឹកសន្ធាប់ រួមមាន​ទូទឹកកក​ចំនួន ២ គ្រឿង​ ទូរ​ទស្សន៍ ៣២ អ៊ី​ញ ចំនួន ២ គ្រឿង​ ម៉ាស៊ីនត្រជាក់​ចំនួន ២ គ្រឿង​ម៉ាស៊ីន​ម៉ៃ​ក្រូ​វ៉េវ ចំនួន ១ គ្រឿង​ កង្ហារ​ចំហាយ​ទឹកចំ​នួន ១ គ្រឿង និង​កង្ហារ​បញ្ឈរ​ចំនួន ២ គ្រឿង ដោយ​អតិ​ថិ​ជន​គ្រាន់តែ​ចំ​ណាយ​ចាប់ពី ៨ ឡើងទៅ​នៅ​ដូមី​ណូភី​ហ្សា សាខា​ទួលគោក​។​

លោក ជី សិលា នាយក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​យីន​កុក​ហ្វូដ​ខ​ប ដែល​ជា​ជាស​ម្ព័​ន្ធ​ក្រុមហ៊ុ​នទិ​ញ​សិ​ទ្ធិ​ដូ​មី​ណូ​ភី​ហ្សា មក​បើក​ដំណើរការ​នៅ​ប្រទេស​កម្ពុជា បាន​ថ្លែង​ឲ្យ​ដឹង​ថា៖ "​ក្នុង​រយៈពេល ២ ឆ្នាំ​កន្លង​មក​នេះ យើង​ទទួល​បាន​ជោគ​ជ័យ​យ៉ាងខ្លាំង​ចំ​ពោះ​ការបើក​ដំ​ណើ​រការ​ ហាង​ដូ​មី​ណូ​ភី​ហ្សា​ទាំង ៦ សាខា​នៅ​រាជធានី​ភ្នំពេញ ដោយ​ទទួល​បាន​ការគាំទ្រ​យ៉ាងច្រើន ​ពី​សំណាក់​អតិថិ​ជន​ទូទៅ ដែល​ចូលចិត្ត​ទទួលទាន​ភី​ហ្សារ​ស​ជាតិ​ដើម​មកពី​សហរដ្ឋអាមេរិក​។

លោក ជី សិលា នាយក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​យីន​កុក​ហ្វូដ​ខ​ប

នាយក​គ្រប់​គ្រង​របស់​ក្រុមហ៊ុន​យីន​កុក​ហ្វូដ​ខ​បខាង​លើ​បន្ថែម៖ "​ពួកយើង​មាន​មោទនភាព​ក្នុង​ការបម្រើ​ជូន​នូ​វ​ភី​ហ្សា​រសជាតិ​ឈ្ងុយឆ្ងាញ់ តម្លៃ​សម​រ​ម្យ គុណភាព​ខ្ពស់ អមដោយ​សេវាកម្ម​លំដាប់​ផ្កាយ ៥​។ ខ្ញុំ​ជឿជាក់ថា ហាង​ដូមី​ណូភី​ហ្សា ជាពិសេស​សាខា​ថ្មី​នៅ TK Avenue​នេះ នឹង​បន្ត​ទ​ទូល​បាន​ការគាំទ្រ​ពី​សំណាក់​អតិថិ​ជន​ទាំងអស់ ព្រោះ​នេះ​ជា​ទីតាំង​មួយ​ដែល​ពោរពេញ​ដោយ​សក្តា​នុព​ល​ខ្ពស់ ប្រមូល​ផ្តុំ​ដោយ​អាហា​រម៉ាក​ល្បីៗ និង​ស្ថិតនៅ​កណ្តាល​ក្រុង​។ ទ​ន្ទឹ​ម​នឹងនេះ ពួកយើង​កំពុងតែបោះ​ជំ​ហាន​ទៅរក​ការ​ព​ង្រី​ក​ខ្លួន​កាន់តែ​ច្រើនឡើង ជាមួយនឹង​គ​ម្រោង​បើកដំ​ណើ​រការ​ហាង​សរុប​ចំ​នួន ២០ សាខា​ក្នុង​ឆ្នាំ ២០២០​៕"


ដោយ៖ ថា ម៉ាលីដា