Crossfit Amatak ល្អបំផុតសម្រាប់អ្នកដែលចង់ហាត់ Crossfit

  • 2017-11-09 09:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីមុន បើនិយាយពីរឿងហាត់ប្រាណ មនុស្សមួយចំនួនតែងតែគិតដល់ការហាត់ដោយប្រើម៉ាស៊ីន រត់តាមសួន ឬហែលទឹកអីជាដើម។ យ៉ាងណាមិញក្នុងពេលបច្ចុប្បន្ននេះ យុវវ័យ និងអ្នកវ័យជំទង់ក្ដីជុំវិញពិភពលោកនិយមហាត់កីឡាបែបថ្មី ដែលគេស្គាល់ថា Bootcampsនិង Crossfit ។

Bootcamps គឺជាការហាត់ប្រាណជាក្រុមមួយបែប ដែលមានគ្រូបង្វឹកផ្ទាល់ ហើយគ្រូបង្វឹកខ្លះក៏អាចឈានដល់អ្នកដែលធ្លាប់ហាត់ជាទាហានទៀតផង ដោយសារការហាត់នេះ គឺមានសភាពធ្ងន់ ដើម្បីបង្កើនភាពរឹងមំា សុខភាពល្អ និងមានរាងស្អាត។

សម្រាប់ឯ Crossfit វិញ គឺស្រដៀងទៅនឹង Bootcamps បន្តិចដែរ តែវាមានលក្ខណៈធ្ងន់ធ្ងរជាង ហើយល្អបំផុតសម្រាប់អ្នកដែលមានកម្លាំងខ្លាំង ឬធ្លាប់បានហាត់ Bootcamps ប្រហែលជា៣ខែ។

យ៉ាងណាមិញ នៅទីក្រុងភ្នំពេញ មានកន្លែងហាត់បែបនេះមួយដែលមានឈ្មោះថា Crossfit Amatak ដែលមានគ្រូបង្វឹកជាជនជាតិបរទេស និងមានវិធីក្នុងការហាត់ខុសៗគ្នាជារៀងរាល់ថ្ងៃ។

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកអស់កម្លំាង អ្នកអាចបរិភោគម្ហូប និងភេសជ្ជៈឆ្ងាញ់ៗទីនោះតែម្ដងក៏បាន។

អាសយដ្ឋាន៖ ផ្ទះលេខ១៦ ផ្លូវលេខ៤៧០ (នៅម្ដុំផ្សារទួលទំពូង) AmatakFitness Facebook


អត្ថបទ៖ដេមី